រតនគិរី ៖ បុរសជនជាតិចិន៩នាក់ ត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍ក្រុង បានលុងចុះត្រួតពិនិត្យក្នុងមូលដ្ឋានក្រុងបានលុង ក៏បានរកឃើញពួកគេ ហើយបានយកទៅសួរនាំនៅអធិការក្រុងបានលុងដើម្បីរកលិខិតស្នាមស្នាក់នៅ បន្ទាប់ពីពួកគេបានមកធ្វើជាកម្មករសំណង់មួយកន្លែងនៅក្នុងក្រុងបានលុង។
ការសួរនាំជនជាតិចិនខាងលើនេះ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
នគរបាលអន្តោប្រវេសន៍ក្រុងបានលុងបានឲ្យដឹងថា បន្ទាប់ពីកម្លាំងរបស់លោកបានចុះត្រួតពិនិត្យសំណង់មួយកន្លែងបានរកឃើញ ជនបរទេសជាជនជាតិចិនចំនួន៩នាក់ ជាកម្មករសំណង់ (នៅជាប់ក្រុមហ៊ុនHONDA)ប្រើប្រាស់ passport និង visa (មានទិដ្ឋាការស្នាក់នៅ និងមានប័ណ្ណការងារ) ពិតប្រាកដមែន។
នគរបាលអន្តោប្រវេសន៍បន្តថា ក្រោយពីបានសាកសួររកលិខិតស្នាក់នៅរួចមក លោកក៏បានឲ្យជនជាតិចិនទាំង៩នាក់នោះ វិលត្រឡប់ទៅកន្លែងស្នាក់នៅរបស់ពួកគាត់វិញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments