រតនគិរី ៖ ពលរដ្ឋខិលខូចមួយចំនួនតូច បានសាងសង់ខ្ទមលើដីចម្ការកៅស៊ូក្រុមហ៊ុនរបស់រដ្ឋមួយកន្លែងនៅស្រុកអូរជុំ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចុះហាមឃាត់ កាលពីវេលាម៉ោង១០ព្រឹក នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចចម្ការកៅស៊ូក្រុមហ៊ុន ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ។
នគរបាលស្រុកអូរជុំបានឲ្យដឹងថា ខណៈប្រជាពលរដ្ឋ បានលួចសាងសង់ខ្ទមតូចៗ មានចំនួន១៣ខ្ទម ដោយខុសច្បាប់ ហើយត្រូវបានកម្លាំងនគរបាលទៅដល់ ក៏ពួកគេនាំគ្នារត់គេចខ្លួនបាត់អស់ ហើយបន្សល់ទុកនៅវត្ថុតាង ដែកត្បែងចំនួន ២ និងពូថៅចំនួន ១ ហើយបានប្រមូលសម្ភារៈទាំងនោះយកមករក្សាទុកនៅប៉ុស្តិ៍អូរជុំដើម្បីចាត់ការតាមនីតិវិធី។
នគរបាលបន្តថា កន្លងមកសមត្ថកិច្ចបានធ្វើការអប់រំពួកគាត់ជាញឹកញាប់ហើយដែរ ប៉ុន្តែពួកគាត់នៅមិនព្រមស្តាប់ តាមសមត្ថកិច្ចនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments