Ad Code

មេដឹកនាំ​គណបក្សប្រឆាំង​ម៉ា​ល់​ឌី​វប្រ​កាស​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី



លោក Ibrahim Mohamed Solih បានប្រកាស​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​ម៉ា​ល់​ឌី​វ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​អ្នកសង្កេតការណ៍​យុទ្ធនាការ​ដ៏​ចម្រូងចម្រាស​និយាយថា​ការបោះឆ្នោត​ត្រូវបាន​ក្លែងបន្លំ​ដើម្បី​ជួយ​ដល់​បុរស​ខ្លាំង​គឺ​ប្រធានាធិបតី​Abdulla Yameen​។​
​លោក Solih បានទទួល​ការគាំទ្រ​ពី​សំណាក់​គណបក្សប្រឆាំង​រួបរួម​មួយ​ដែល​កំពុង​ព្យាយាម​ទម្លាក់​លោក Yameen។​

លោក Solih បាន​និយាយ​តាម​កញ្ចក់​ទូរទស្សន៍​ថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​លោក Yameen ឲ្យ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​និង​នាំមក​នូវ​ការផ្ទេរអំណាច​ប្រកបដោយ​សន្តិភាព​និង​រលូន​”​។ លោក​បាន​និយាយ​បែបនេះ​ភ្លាមៗ​បន្ទាប់ពី​លទ្ធផល​បណ្តោះអាសន្ន​រប​ស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​របស់​ប្រទេស​នេះ​បានផ្តល់​ឲ្យ​លោក​នូវ​សំឡេងឆ្នោត​៥៨​ភាគរយ​។​

លោក​ក៏បាន​ជំរុញ​អ្នកកាន់អំណាច​ឲ្យ​ដោះលែង​អ្នកទោសនយោបាយ​ជាបន្ទាន់​ផងដែរ​។​
​លោក Yameen ដែល​ត្រូវបាន​គេ​និយាយថា​នឹង​រក្សា​អំណាច​នោះ​គឺ​បានដាក់​ពន្ធនាគារ​ឬ​បង្ខំ​ឲ្យ​គូប្រជែង​សំខាន់ៗ​របស់លោក​ស្ទើរតែ​ទាំងអស់​និរទេស​ខ្លួន​។​

លោក Mohamed Nasheed ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ម៉ា​ល់​ឌី​វ​របស់លោក Solih បាន​និយាយថា ការបោះឆ្នោត​នេះ​នឹង​នាំ​ប្រទេស​នេះ​ត្រឡប់​ទៅរក​ផ្លូវ​ប្រជាធិបតេយ្យ​វិញ​។​

លោក Nasheed ដែល​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ម៉ា​ល់​ឌី​វ​កាលពី​ឆ្នាំ​២០០៨​ប៉ុន្តែ​បច្ចុប្បន្នកំពុង​រស់នៅក្នុង​ការ​និរទេស​ខ្លួន​បាន​និយាយថា លោក Yameen គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទទួលយក​ការបរាជ័យ​នោះទេ​។​

ការបោះឆ្នោត​នេះ​ត្រូវបាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ដោយ​គូប្រជែង​ក្នុង​តំបន់​គឺ​ឥណ្ឌា​និង​ចិន​ដែល​កំពុងតែ​ជះឥទ្ធិពល​ដល់​បណ្តា​ប្រទេស​នៃ​មហាសមុទ្រ​ឥណ្ឌា​។ សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​បាន​គំរាម​ដាក់ទណ្ឌកម្ម​ប្រសិនបើ​ការបោះឆ្នោត​នេះ​មិន​សេរី​និង​យុត្តិធម៌​។​

អ្នកបោះឆ្នោត​ជាច្រើន​នៅ​ប្រជុំ​កោះ​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ​បាន​និយាយថា ពួកគេ​បាន​ឈរ​តម្រង់​ជួរ​អស់​រយៈពេល​ជាង​ប្រាំ​ម៉ោង​ដើម្បី​បោះឆ្នោត​ខណៈ​ប្រជាជន​ម៉ា​ល់​ឌី​វ​នៅ​បរទេស​បាន​បោះឆ្នោត​នៅ​ប្រទេសជិតខាង​ដូចជា​ស្រីលង្កា​និង​ឥណ្ឌា​។​
​គណៈកម្មាធិការ​បោះឆ្នោត​បាន​ឲ្យ​ដឹងថា ការបោះឆ្នោត​នេះ​ត្រូវបាន​ពន្យារពេល​៣​ម៉ោង​រហូតដល់​ម៉ោង​៧​យប់​ដោយសារ​តែមាន​បញ្ហា​ផ្នែក​កុំព្យូទ័រ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដោយ​មន្ត្រី​ត្រូវ​ប្រើ​ប្រព័ន្ធ​ផ្ទាល់​ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត​។​

មន្ត្រី​បោះឆ្នោត​ម្នាក់​បាន​និយាយថា ពេល​កំណត់​ក៏ត្រូវ​បាន​ពន្យារ​ផងដែរ​ដោយសារ​តែមាន​អ្នកបោះឆ្នោត​យ៉ាងច្រើន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu