Ad Code

ជនសង្ស័យ ១០​នាក់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​



ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ១០​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់ រួម នឹង​ក្រាម​ពណ៍​ស​ថ្លា ១៦​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​នៅ​ថ្ងៃទី​២០​កញ្ញា​។



មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ​តាម​វិធាន​ការ​ជំនាញ​នៃ​ការសាកសួរ របស់​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ១០​នាក់​នេះ​បាន​សារភាព​ថា គឺ​ពួកគេ​ពិត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ក្នុង​នោះ​រួមមាន​ទី​១/ ឈ្មោះ ចាន់ តុលា ហៅ​តុលា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ , ទី​២/ ឈ្មោះ ចាន់ សារី ហៅ​ម៉ៅ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ , ទី​៣/ ឈ្មោះ នួន វិទូ ហៅ​ទូ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ , ទី​៤/ ឈ្មោះ កែម ដារ៉ាវុធ ហៅ​បារាំង ភេទ​ប្រុស ២៨​ឆ្នាំ , ទី​៥/ ឈ្មោះ សូត្រ សុ​វណ្ណា​រ័ត្ន ហៅ​គួ​ក ភេទ​ប្រុស អាយុ ២៨​ឆ្នាំ , ទី​៦/ ឈ្មោះ ឯម វីន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ , ទី​៧/ ឈ្មោះ ផាត ភី​លី​ប ភេទ​ប្រុស អាយុ ១៨​ឆ្នាំ , ទី​៨/ ឈ្មោះ រ៉ស់ រ៉ា​ន់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ , ទី​៩/ ឈ្មោះ យួន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ , ទី​១០/ ឈ្មោះ ហម សុខ​ហៀ​ង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​។



សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ជនសង្ស័យ​ទាំង ១០​នាក់ ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ នៃ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​នៅ​ចន្លោះ​ម៉ោង​០៩និង៣០​នាទី ដល់​ម៉ោង​១០និង៣០​នាទី នៅ​ចំណុច មុខ​ផ្ទះ​ចាស់​ពី​ដើម ផ្លូវ​បេតុង ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ និង​ចំណុច ផ្ទះ​លេខ​៧៥៨ សំណង់​មិន​រៀបរយ ផ្លូវលំ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu