ភ្នំពេញ ៖ ពិតជារឿងភ្ញាក់ផ្អើល និង រំភើបខ្លាំងសម្រាប់គូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក ហេង ឡុង ដែលត្រូវបានឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានផ្តល់កាដូពិសេសគឺរថយន្តស៊េរីទំនើបដ៏ថ្មីសន្លាងមួយគ្រឿង សម្រាប់អបអរឱកាសថ្ងៃខួបកំណើតរបស់លោក ហេង ឡុង។
រថយន្តដែលលោក ហេង ឡុង ទទួលបានពីលោក ឧកញ៉ា ឡេង ណាវ៉ាត្រា នេះគឺជារថយន្តម៉ាកIZOZOស៊េរីថ្មី ដែលមានតម្លៃខ្ទង់រាប់ម៉ឺនដុល្លារ។ ម្យ៉ាងទៀតរថយន្តនេះក៏ត្រូវបានគេដឹងថា វាជាកាដូដ៏ពិសេស និង មានតម្លៃសម្រាប់មិត្តភាពរវាងលោក ហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានស្រឡាញ់រាប់អានគ្នាប្រៀបដូចជាបងប្អូនអញ្ចឹងដែរ។
ស្របពេលដែលទទួលបានកាដូរថយន្តនេះដែរ លោក ហេង ឡុង ក្រៅតែពីបង្ហាញអារម្មណ៍សប្បាយចិត្តនិងរំភើបនោះ លោកក៏បានបញ្ចេញសារអរគុណលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយាផងដែរ។ លោក ហេង ឡុង បានបញ្ជាក់ថា អរគុណទឹកចិត្តប្អូនប្រុសឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយាបានជូនកាដូពិសេសថ្ងៃខួបកំណើត។ ជូនពរប្អូនកាន់តែរីកចម្រើននិងមានសុភមង្គលក្នុងគ្រួសារ។
ជាមួយគ្នានៃការបង្ហាញសារអរគុណនិងរំភើបខ្លាំងពីសំណាក់លោក ហេង ឡុង ចំពោះឧកញ៉ា ឡេង ណាវ៉ាត្រា នេះដែរក៏មានទស្សនិកជនជាច្រើនបានគាំទ្រនិងលើកសរសើរចំពោះទឹកចិត្តឧកញ៉ាវ័យក្មេងចិត្តធម៌លោក ឡេង ណាវ៉ាត្រា ជាច្រើនផងដែរ។
សូមបញ្ជាក់ថា ឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្នមិនត្រឹមតែទទួលជោគជ័យលើមុខជំនួញអចលទ្រព្យនោះទេ គឺលោកក៏កំពុងមានភាពលេចធ្លោលើសកម្មភាពមនុស្សធម៌ជួយសង្គមទៀតផង៕
Source: Kampuchea Thmey Daily
0 Comments