ប្រធានាធិបតីកូរ៉េខាងត្បូង និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជិះរថយន្តតាមដងផ្លូវក្រុងព្យុងយ៉ាងជាមួយគ្នាដោយឆ្លងកាត់ប្រជាពលរដ្ឋអបអរសាទររាប់ពាន់នាក់កាលពីថ្ងៃអង្គារមុនជំនួបកំពូលមួយដែលនៅទីនោះលោក មូន ចេអ៊ីន នឹងព្យាយាមចាប់ផ្តើមការចរចារឡើងវិញអំពីបញ្ហានុយក្លេអ៊ែរដែលជាប់គាំងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
លោក គីម បានស្វាគមន៍ភ្ញៀវរបស់លោកនៅឯព្រលានយន្តហោះអន្តរជាតិក្រុងព្យុងយ៉ាងហើយមេដឹកនាំទាំងពីរបានឱបក្រសោបគ្នាបន្ទាប់ពីលោក មូន ដើរចុះពីយន្តហោះរបស់លោក។
មនុស្សរាប់ពាន់នាក់ដែលកាន់បាច់ផ្កានិងស្រែកព្រមៗគ្នាថា “បង្រួបបង្រួមប្រទេសឡើងវិញ” បានតម្រង់ជួរតាមដងផ្លូវនៃទីក្រុងខណៈលោក គីម និងលោក មូន ជិះក្នុងរថយន្តបើកដំបូលឆ្លងកាត់វិមាន Kumsusan ដែលជាកន្លែងសពរបស់ឪពុកនិងជីតារបស់លោកគីមតម្កល់នៅ។
លោក មូន កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃបន្ទាប់ពីធ្វើតាមអ្នកកាន់តំណែងមុនរបស់គាត់គឺលោក Kim Dae-jung ក្នុងឆ្នាំ២០០០និងអ្នកណែនាំ Roh Moo -Hyun នៅឆ្នាំ២០០៧។
ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានផ្សាយថា ជំនួបកំពូលនេះនឹងផ្តល់ឱកាសដ៏សំខាន់មួយក្នុងការពន្លឿនការអភិវឌ្ឍទំនាក់ទំនងអន្តរកូរ៉េដែលកំពុងបង្កើតប្រវត្តិសាស្ត្រថ្មីមួយ។
ដំណើរទស្សនកិច្ចលើកទីមួយដោយមេដឹកនាំកូរ៉េខាងត្បូងទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលមួយទសវត្សរ៍មកនេះក៏ជាជំនួបលើកទី៣របស់បុរសម្នាក់នេះផងដែរក្នុងឆ្នាំនេះបន្ទាប់ពីជំនួបកំពូលពីរលើកកាលពីខែមេសានិងឧសភានៅតំបន់គ្មានយោធាដែលបែងចែកឧបទ្វីបកូរ៉េ។
លោក មូន មានតួនាទីក្នុងការសម្របសម្រួលការផ្សះផ្សារផ្នែកការទូតដែលនាំឲ្យមានកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយរវាងលោក គីម និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅប្រទេសសិង្ហបុរីកាលពីខែមិថុនាដែលនៅទីនោះលោក គីម បានគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។
ប៉ុន្តែមិនមានព័ត៌មានលម្អិតត្រូវបានព្រមព្រៀងគ្នាទេហើយក្រុងវ៉ាស៊ីនតោននិងក្រុងព្យុងយ៉ាងបានឈ្លោះប្រកែកគ្នាចាប់តាំងពីពេលនោះមកលើអ្វីដែលជាអត្ថន័យនិងរបៀបដែលវានឹងសម្រេចបាន៕ AFP
Source: Kampuchea Thmey Daily
0 Comments