Ad Code

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បន្ត​ចុះ​សំណេះសំណាល​ និង​ថ្លែងអំណរគុណ​ដល់​កងកម្លាំង



ភ្នំពេញ​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មការ​កណ្តាល គណបក្ស ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ នៅ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​នៅ ព្រឹក​ថ្ងៃ​អង្គារ ៩​កើត ខែភទ្របទ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​។​

លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​អង្គពិធី ហើយក៏​បាន​កោត​សរសើរ និង​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ដែល​បាន​រក្សា​សុវត្ថិភាព​នៅ​មូលដ្ឋាន ក៏ដូចជា​ដំណើរការ​នៃ​ការ បោះឆ្នោត និង​បាននាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ភ្លូក​ទឹកភ្លូកដី ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អាណត្តិ​ទី​៦​នេះ​រហូត​១២៥​អាសនៈ​។​

​លោកជំទាវ​បាន​បញ្ជាក់ថា ជ័យជំនះ​ទាំងនេះ​កើតចេញ​អំពី​៖ ទី​១. ការចូលរួមរបស់បង​ប្អូន​ទាំងអស់គ្នា ទី​២. គណបក្ស ប្រជាជន​កម្ពុ​ជា​មាន​គោលនយោបាយ​ច្បាស់លាស់ ១១​ចំណុច ដែល​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ តាមរយៈ អភិក្រម​ទាំង ៤ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​ទី​៣. ដោយសារ​តែ​អំពើ​ល្អ និង​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន ទាំង​ក្នុង​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ។

លោកជំទាវ​បាន​បន្តទៀតថា អាណត្តិ​ទី​៦​នេះ យើង​ត្រូវ​រួមគ្នា​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត​ព្រមទាំង ទាក់ទាញ​អ្នក​វិនិយោគ បង្កើត​ជា​រោងចក្រ សហគ្រាស​ជាច្រើន​ទៀត​ឲ្យ​មក​រក​ស៊ី​នៅ​ខេត្ត​ខេត្តស្វាយរៀង ដើម្បីអោយ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​កាត់បន្ថយ ភាពក្រីក្រ បង្កើន​ជីវភាព បាន​មួយ​កម្រិត​បន្ថែមទៀត​។​

​លោកជំទាវ​ក៏បាន​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​រួមគ្នា​ធ្វើអំពើ​ល្អ និង​ត្រូវ​បម្រើសេវា​សាធារណៈ​ឲ្យ​បានល្អ និង​ត្រូវ យកចិត្តទុកដាក់​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើរឡើង ហើយក៏​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​បងតូច បងធំ និង​ទប់ស្កាត់​នូវ​ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​សេចក្តីសុខ​នៅក្នុង​មូលដ្ឋាន​ក្នុងនោះ​ត្រូវអនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឱ្យ​ទទួល​បាន​ជោគជ័យ​ជា​កត្តា​សំខាន់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu