Ad Code

ឃាត់ខ្លួន​ក្តិ​ប​ចោរ​បាន​ម្នាក់​ ខណៈ​ឆក់​កាបូប​មិនបាន​សម្រេច



ភ្នំពេញ​ ៖​ ក្តិ​ប​ចោរ​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា ឃាត់ខ្លួន បន្ទាប់ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​មិនបាន​សម្រេច ហើយ​ដួល​ម៉ូតូ​កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល​ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់​ក្នុងភូមិ​បាក់​ទូក សង្កាត់ទួល​សង្កែ ១ ខណ្ឌ​ឫស្សី​កែវ។



ក្តិ​ប​ចោរ​នោះ ឈ្មោះ សំ សេង​វ៉ាន់ឌី​ភេទ​ប្រុស​អាយុ ១១ ឆ្នាំ មាន​លំនៅ ភូមិ បឹង​សាឡាង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សី​កែវ។​ ចំណែក ម្ចាស់​កាបូប​ឈ្មោះ យ៉េន​យាន់​ អាយុ​៤៣​មុខរបរ​លក់​ត្រី​ចំណែក​ប្រពន្ធ​ឈ្មោះ​គី​ចា​ន្នី​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​សាឡាង​ សង្កាត់​ខណ្ឌឫស្សីកែវ។​



ជនរងគ្រោះ​ឲ្យ​ដឹង​ថា ជនសង្ស័យ ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​២០១៨ ពាក់ស្លាក​លេខ ភ្នំពេញ-1HC5098 ហើយ​នៅមុន​ពេល​កើតហេតុ​ខ្លួន​បាន​ធ្វើ​ដំណើរ​តាមផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច។ នៅពេល​ធ្វើដំណើរ ជិត​ដល់​ផ្សារ​សាំ​ហាន់​ស្រាប់តែ​ជនសង្ស័យ ២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ខាងលើ​ធ្វើដំណើរ​មក​ទន្ទឹម ធ្វើ​សកម្មភាព​ឆក់​កាបូប តែម្តង។



ប្រភព​បាន​បន្ត​ទៀត នៅក្នុង​សកម្មភាព​ឆក់​ពុំបាន​ស​ម្រេច នោះ​ទេ​មានការ​ប្រទាញប្រទង់​គ្នា បណ្តាល​ឲ្យ ម៉ូតូ​ជនសង្ស័យ​ដួល​ហើយ ត្រូវ​បាន​ប្រជាពលរដ្ឋ នាំគ្នា​ឃាត់ខ្លួន​បាន​ហើយ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ផង​ដែរ ដែល​នៅក្នុង​កាបូប​នោះ​មាន​ប្រាក់​៨០​ម៉ឺន​រៀល​លុយ​ដុល្លារ​២០​ដុល្លារ។



បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​ម៉ូតូ​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន មក​ស្នាក់ការ​ប៉ុស្តិ៍ នគរបាល​ទួល​សង្កែ​១ ដើម្បី​សាកសួរ​និង​ចាត់ការ​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu