Ad Code

ចាប់​មេ​ឆ្នោត​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ​វៀតណាម​ម្នាក់ បញ្ជូន​ទៅ​តុលាការ​ល្បី​ថា ចាប់​តែ​អាតូចៗ​ទុក​អា​ធំៗ​ចិញ្ចឹម​ឆ្នាំង



ភ្នំពេញ ​៖ នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ​រកស៊ី​ធ្វើជា​មេ​ឆ្នោត​កន្ទុយលេខ​វៀតណាម​ម្នាក់​ ដែល​ធ្វើ​អាជីវកម្ម​បើក​ល្បែងស៊ីសង​ខុសច្បាប់​កាលពី​រសៀល​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​ នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ដែល​បាន​ឃាត់ខ្លួន​ក្នុងករណី​ពាក់​ព័​ន្ធ​លេងល្បែង​ស៊ីសង​ខុសច្បាប់​ខាងលើ ​ឈ្មោះ កែវ ចាន់នី ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មុខរបរ​បើក​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ឆ្នោត​កន្ទុយលេខ​វៀតណាម ស្នាក់​នៅ​ផ្ទះ​ជួល​ចំណុចកើតហេតុ​ខាងលើ​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច បាន​ទទួល​ព័ត៌មាន​មក​ថា នៅ​ចំណុច​ផ្ទះ​កើត​​ហេតុ​ខាងលើ មាន​បើក​អាជីវកម្ម​លេងល្បែង​ស៊ីសង​ប្រភេទ​ឆ្នោត​កន្ទុយលេខ​វៀត​ណា​ម ដែលជា​ប្រភេទ​ស៊ីសង​ខុសច្បាប់​។ ក្រោយ​ធ្វើ​ការ​ស៊ើប​អង្កេត​ឃើញ​ការពិត​ទើប​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​តែម្តង​។

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅក្នុង​ការ​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន​ដកហូត​បាន​នូវ​លុយ​ខ្មែរ​ចំនួន​៣៣៥ ០០០​រៀល និង​លុយ​អាមេរិក​ចំនួន​៣២​ដុល្លារ ព្រមទាំង​សម្ភារៈ​ពាក់​ព័​ន្ធ​បទល្មើស​មួយ​ចំនួន​ទៀត​មាន ម៉ាស៊ីន​គិត​លេខ ម៉ាស៊ីន​ហ្វាក់​ឯក​សារ​ឆ្នោត កន្ទុយលេខ ក្រដាស​កត់ត្រា​លេខឆ្នោត ត្រា​អុក​សម្គាល់​ថ្ងៃខែ​ឆ្នាំ ទទួល​លុយ​កន្ទុយលេខ និង​ទូរស័ព្ទ​ទំនាក់ទំនង​មេ​ឆ្នោត​ធំ​។

ពាក់​ព័​ន្ធ​ការ​បង្ក្រាប​ល្បែងស៊ីសង​ឆ្នោត​កន្ទុយលេខ​នេះ ត្រូវ​បាន​មហាជន​រាយការណ៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប៉ូលិស​ចាប់​តែ​មេ​ឆ្នោត​ណា​ដែល​គ្មាន​ខ្សែបណ្តាញ​កាង​ការពារ​នៅ​ពី​ក្រោយខ្នង​ទេ ពោល​គឺ​ចាប់​អ្នក​ដែល​មិន​បានមក​ទំនាក់ទំនង​មេ​ប៉ូ​លិ​សមូលដ្ឋាន​មុន​តែប៉ុណ្ណោះ​ដោយ​គេ​បាន​បង្ហាញ​ទីតាំង​ធំ​ជាច្រើន​កន្លែង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ថា បើក​អាជីវកម្ម​កត់​ឆ្នោត​បែបនេះ​រាប់​ឆ្នាំ​ហើយ ប៉ូលិស​អត់​ដែល​ហ៊ាន​ចាប់​ទេ ល្បី​ថា បាន​បង់លុយ​ជូន​មេៗ​ប៉ូលិស​គ្រប់កន្លែង​ទាំងអស់​ដូច្នេះហើយ​ទើប​គេ​ចាប់​តែ​មេ​ឆ្នោត​ណា​ដែល​គ្មាន​ក្រុមហ៊ុន​ប៉ុណ្ណោះ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu