Ad Code

លោក កែវ អូ​ម៉ាលី​ស្ស ត្រូវ​បាន​តែងតាំង ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ជំនួស លោក អ៊ុង សំអាត



​ភ្នំពេញ ​៖ លោក កែវ អូ​ម៉ាលី​ស្ស ត្រូវបាន តែងតាំង ជា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ជំនួស លោក អ៊ុង សំអាត ដែល​ត្រូវ​ទ​ទួល​ភារកិច្ច លោក ងិន ឆាយ ត្រូវបាន តែងតាំង ជា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ជា​ផ្លូវការ។



ពិធី​ប្រកាស​និង​តែងតាំង ចូលកាន់​តំណែង​នេះ​ធ្វើឡើង កាលពី ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង ក្រោម​អធិបតីភាព លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

មានមតិ​ស្វាគមន៍ លោក រដ្ឋមន្ត្រី​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ​ពីររូប​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ទី​១-​លោក កែវ អូ​ម៉ាលី​ស្ស ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​ទី​២-​លោក ងិន ឆាយ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​។



​ឆ្លៀត​យក​ឱកាស​ដ៏​មានតម្លៃ​នេះ លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា លោក​ទាំងពីរ​រូបនេះ​ជា​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី ដែល​ជា​កម្លាំង​ថ្មី មាន​ទាំង​ចំណេះដឹង និង​បទពិសោធន៍​ក្នុង​ការ​ដឹកនាំ​ការងារ ជូន​ក្រសួង និង​មូលដ្ឋាន​កន្លង​បាន​ល្អ​ប្រសើរ។



ក្នុង​គោលបំណង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​នយោបាយ​កំណែទម្រង់ របស់​រាជរដ្ឋាភិបាល និង​ទទួល​បាន​ជោគជ័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩- ២០២៣ របស់​ក្រសួង ប្រតិភូ​ត្រូវ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​អនុវត្ត​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូច​ខាង​ក្រោម​៖

​ទី​១-​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ឲ្យ​បាន​ពេញលេញ ដោយ​ត្រូវធ្វើ​សកម្ម​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន មាន​ភាព​ទូលំទូលាយ​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ដើម្បី​ឲ្យ​ប្រជាជន​គ្រប់រូប​បានទទួល​ផលប្រយោជន៍​ពី​រាជរដ្ឋាភិបាល​បាន​ច្រើនជាង​មុន​។​ទី​២-​អនុវត្ត​ផែនការ​ជា​យុទ្ធសាស្ត្រ និង​គោ​លន​យោ​បាល​របស់​រាជរដ្ឋាភិបាល និង​របស់​ក្រសួង ក៏ដូចជា​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​លិខិតបទដ្ឋាន​គតិយុត្តិ និង​លក្ខន្តិក​មន្ត្រីរាជការ​ស៊ីវិល ។​ទី​៣-​ខិតខំ​ស្រាវជ្រាវ និង​រៀបចំ ការធ្វើ​ទំនើបកម្ម​កសិកម្ម​ប្រកបដោយ​ភព​វៃឆ្លាត បរិ​យា​បន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ មាន​មាន​នវានុវត្តន៍ និង​មាន​ឧត្តមភាព​ក្នុងការ​ប្រកួត​ប្រជែង។ ទី​៤-​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ប្រសើរ​ប្រយោជន៍​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ (​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​)​។ ទី​៥-​ត្រូវ​ប្រកាន់​យក​ក្រមសីលធម៌​វិជ្ជាជីវៈ​មន្ត្រីរាជការ​ដែលជា​អ្នកផ្តល់​សេវាសាធារណៈ និង​ជា​អ្នក​ផ្ទេរ​ចំណេះដឹង​ដល់​កសិករ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​ទី​៦ -​ត្រូវ​បន្ត​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កសិកម្ម​ល្អ​ទាំង​ក្នុង​វិស័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ហើយនឹង​សហគមន៍​ព្រៃឈើ​។ ទី​៧-​ជំរុញ​និង​លើកទឹកចិត្ត​វិស័យ​ឯកជន និង​កសាង​ភាពជា​ដៃគូ​ក្នុង​ការចូលរួម​ក្នុងការ​អភិវឌ្ឍ ផ្សព្វផ្សាយ បញ្ចូល​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​វិស័យ​កសិកម្ម រួមជាមួយ​ការប្រើ​គ្រឿងយន្ត​កសិកម្ម​និង​ឧបករណ៍​កសិកម្ម ការផលិត​ពូជ ជី​និង​ថ្នាំ​កសិកម្ម ការកែច្នៃ​វិច​ខ្ចប់ និង​ជំរុញ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu