Ad Code

ពិព័រណ៍ ​និង​សន្និសីទអន្តរជាតិ​ធំ​បំផុត​ស្ដីពី​ កសិកម្ម ចិញ្ចឹមសត្វ ជលផល​និង​នេសាទ​នៅ​កម្ពុជា​បាន​បើក​សម្ពោធ​ជា​ផ្លូវ



ភ្នំពេញ​ ៖ ​ពិព័រណ៍ ​និង​សន្និសីទអន្តរជាតិ​ធំ​បំផុត​ស្តីពី​កសិកម្ម ចិញ្ចឹមសត្វ​ជលផល​ និង​នេសាទ​នៅ​កម្ពុជា​ បាន​បើកសម្ពោធ​ជា​ផ្លូវ​ហើយ​ ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៧​ ខែកញ្ញា ​ឆ្នាំ​២០១៨​ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​តាំងពិព័រណ៍​កោះ​ពេជ្រ​ដោយមាន​ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​៦០​និង​ផលិតផល​ជាង​១០០​ម៉ាក​ចូលរួម​បង្ហាញ​ផ​លិត​ផល​នៅក្នុង​ពិព័រណ៍​ផងដែរ។

លោក លីម សុ​បញ្ញា តំណាង​ក្រុមហ៊ុន​វី​អេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​ជា​អ្នករៀបចំ​ការតាំងពិព័រណ៍​បាន​មានប្រសាសន៍ថា ​ពិព័រណ៍​នេះ ​មាន​ក្រុមហ៊ុន​ជាតិ​អន្តរជាតិ​ចូលរួម​តាំងពិព័រណ​ជាង​60 និង​ម៉ា​កជាង​100​ដែល​បង្ហាញ​នូវ​ផ​លិត​ផល​របស់​ពួកគេ​អំពី​វិស័យ​កសិកម្ម សត្វ​ចញ្ចិម និង វារីវប្បកម្ម។

លោក​រំពឹង​ថា​ នឹង​មាន​ភ្ញៀវ​ចូលរួម​ទស្សនា​ប្រមាណ​៥០០០​នាក់​មកពី​អាស៊ីអាគ្នេយ៍​ និង​ជុំវិញ​ពិភពលោក​ហើយ​នេះ​ក៏​ជា​វេទិកា​ដ៏​ល្អ​បំផុត​ដែល​ផ្តល់នូវ​ការ​តាំង​តាំង​ពិព័រណ៍​អន្តរជាតិ​ដ៏​គួរ​អោយ​ទុកចិត្ត​សម្រាប់​តាំង​ពិព័រណ៍​ក្នុងស្រុក និង​អន្តរជាតិ​ដើម្បី​បង្ហាញ​ម៉ាក​របស់​ពួកគេ​ទៅកាន់​ទីផ្សារ​កម្ពុ​ជា ខណៈ​​ដែល​ពួកគេ​អាច​ស្វែងរក​ដៃគូ​​អាជីវកម្ម ដែលមាន​សក្តានុពល​អ្នក​នាំចូល និងអ្នក​ចែកចាយ​ក្នុងស្រុក និង​ក្រៅ​ស្រុក​រួមជាមួយ​នឹង​សកម្ម ភាពជាក់លាក់​នានា​ផងដែរ។

ជាមួយគ្នានេះដែរ​លោក​បាន​បន្តថា ​ពិព័រណ៍​ពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​នៅ​កម្ពុជា​នេះ​ ក៏​នឹង​បង្ហាញ​អំពី​ការ​លក់​គ្រឿង​ម៉ាស៊ីន​ឧបករណ៍ និង ផលិតផល​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ​បំផុត​ក្នុង​វិស័យ​កសិកម្ម​ដូចជា​គ្រាប់ពូជ គ្រាប់​ធញ្ញជាតិ​បន្លែ រុក្ខជាតិ​ និង​សារធាតុ​គីមី​ផលិតផល​ការពារ​រុក្ខជាតិ​ព្រមទាំង​ការ​កែឆ្នៃ​សាច់សត្វ អន្តរជាតិ​ដែល​ផ្តល់ឱកាស​ដ៏​ល្អ​សម្រាប់​សហគ្រិន​ដើម្បី​ពង្រីក​ទីផ្សារ​អាជីវកម្ម​របស់​ខ្លួន​ធ្វើអោយ​ទាន់សម័យ​នូវ​កា​ច្នៃប្រឌិត​ចុងក្រោយបង្អស់ ផ្សារភ្ជាប់​ជាមួយ​និង​អតិថិជន​សក្តានុពល ប្រកបដោយ​ប្រសិទ្ធភាព​ និង​មាន​ទស្សនៈ​អំពី​ទីផ្សារ​អាស៊ី​អាគ្នេយ៍ រួមជាមួយ​នឹង​សកម្មភាព​ជាក់លាក់​នានា សិក្ខាសាលា​ដែល​គួរអោយ​ទាក់ទាញ និង​ផ្តល់​ផលប្រយោជន៍​ជាមួយ​ប្រធានបទ​ពិសេស​ដែល​បង្ហាញ​ពី​អ្នកជំនាញ​នាំមុខ​ក្នុង​និង​ក្រៅប្រទេស។

នៅក្នុង​ពិព័រណ៍​នេះ​ក៏មាន​ការរៀបចំ​សិក្ខាសាលា​ជាតិ​លើក​ទី​៣ សម្រាប់​ការ​ចិញ្ចឹម​សត្វ​ និង​ជលផល​កម្ពុជា គឺជា​ពិព័រណ៍​ពាណិជ្ជកម្ម អន្តរជាតិ​តែមួយគត់​សម្រាប់​វារីវប្បកម្ម ​និង​ជលផល​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​ធ្វើ​ឡើងជា​មួយ​នឹង​បច្ចេកវិទ្យា ជីវសាស្ត្រ ​និង​សម្ភារៈ​ផ្សេងៗ​ដែល​ទាក់ទង​ទៅ​នឹង​ឧស្សាហកម្ម​សមុទ្រ ​និង គ្រឿង​សមុទ្រ។

លោក គិត សេង អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​មានប្រសាសន៍​ថា​ព្រឹត្តិការណ៍​នេះ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​កសិកម្ម​ដោយ​ជួយ​ជំរុញ​ឲ្យ​ផលិតផល​កសិកម្ម​កើនឡើង​តាមរយៈ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ទន់​មក​វិនិយោគ​​ក្នុង​វិស័យ​នេះ​កាន់តែ​ច្រើន​។​

ទន្ទឹមនឹងនេះ​លោក​បាន​បន្តថា ​ពិព័រណ៍​នេះ​ក៏បានផ្តល់​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​ដល់​កសិក​រ​ពាណិជ្ជករ​និង​មន្ត្រី​កសិកម្ម​តាមរយៈ​ការដាក់​តាំងនូវ​ផលិតផល​ផ្នែក​កសិកម្ម​ទំនើប​មាន​បច្ចេកវិទ្យា​ខ្ពស់​នាំចូល​មកពី​បរ ទេស​ដើម្បី​បង្កើន​នូវ​ទិន្នផល​និង​កសិផល​របស់​កសិក​រ​យើង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu