Ad Code

OPPO F9 គ្រាន់តែ​បើក​លក់​ថ្ងៃ​ដំបូង​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ទូទាំង​កម្ពុជា



មិនបាច់​រង់ចាំ​យូរ​ទៀត​ទេ ចាប់ពី​ថ្ងៃនេះ​ទៅ​ប្រិយមិត្ត​អាច​រក​ទិញ​បាន​នូវ OPPO F9 នៅ​គ្រប់​ហាង​ទូរស័ព្ទ​នានា​ទូទាំង​ប្រទេស​កម្ពុជា។ មាន​អ្វី​ភ្ញាក់ផ្អើល​សម្រាប់​ការ​បង្ហាញ​វត្តមាន​ របស់​OPPO F9 លើ​ទីផ្សារ​កម្ពុជា​?

ស្ថិត​ក្នុង​តម្លៃ ៣៣៩ ដុល្លារ​អាមេរិក OPPO F9 ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ជាច្រើន​។ នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​របស់​ម៉ូ​ដែល​សំខាន់​ប្រចាំឆ្នាំ​របស់​OPPO ហើយក៏​ជា​ថ្ងៃ​កំណត់​ដែល​អតិថិជន​ដែល​បាន​កុម្ម៉ង់​ទុក​មុន​ដើម្បី​ទទួលយក​ម៉ូដែល​OPPO F9​នេះ​ផង​ដែរ។ យើង​សង្កេតឃើញ​គ្រប់​ហាង​ទូរស័ព្ទ​ស្ទើរតែ​ទាំងអស់​សុទ្ធ​តែ​មាន​ភ្ញៀវ​មក​យ៉ាងច្រើន​កុះករ អ្នកខ្លះ​បាន​មក​រង់ចាំ​តាំងពី​ព្រឹក​ដើម្បី​ឆាប់​ទទួល​បាន​ទូរស័ព្ទ​ទៅ​ប្រើ។ ដោយសារ​ហេតុផល​នេះ មាន​ហាង​ទូរស័ព្ទ​ជាច្រើន​ជួប​នូវ​បញ្ហា​ដាច់​ស្តុក ខ្វះ​ទូរស័ព្ទ​ជូន​ដល់​អតិថិជន។

ជួប​ជាមួយ​ម្ចាស់​ហាង​មួយ​រូប​នៅ​ក្រុងភ្នំពេញ លោកស្រី​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ​៖ ​ក្រុមហ៊ុន​OPPO​ចេញ​ទូរស័ព្ទ​F9 នេះ​មក ពិតជា​ត្រូវចិត្ត​អ្នកប្រើប្រាស់​មែនទែន ព្រោះ​អតិថិជន​ចូលចិត្ត​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ពេញ ថ្ម​ខ្លាំង​ហើយ​សាក​ឆាប់​ពេញ RAM​ទំហំ​ធំ​ដើម្បី​ងាយស្រួល​លែង​ហ្គេម ជាពិសេស​នោះ​គឺ​តម្លៃ​សមរម្យ ដូច្នេះ​គ្រាន់តែ​OPPO F9 នេះ ចេញ​ភ្លាម ពួកគាត់​ក៏​មក​ទិញ​ភ្លាម​តែម្តង។

រីឯ​កញ្ញា សោភា ដែលជា​អតិថិជន​ដែល​បាន​មក​ជាវ OPPO F9 បាន​និយាយ​ថា កញ្ញា​តាមដាន OPPO F9 ច្រើនដង​មក​ហើយ​តាម​អ៊ីនធឺណិត​អំពី​ថ្ងៃ​ចេញ​លក់​របស់​វា ព្រោះ​កញ្ញា​ជា​អ្នក​ចូលចិត្ត​ថតរូប​និង​សែ​ល​ហ្វី មួយថ្ងៃៗ​ចាំតែ​ថ្ងៃ​ចេញ​លក់ ហើយ​ថ្ងៃនេះ​គ្រាន់តែ​ប្រកា​ស​លក់​ភ្លាម កញ្ញា​ដើររក​ទិញ​ភ្លាម​។

កញ្ញា​បន្តថា សម្រាប់​អ្នក​ចូលចិត្ត​លេង​អ៊ីនធឺណិត​ច្រើន​ដូច​រូប​នាង OPPO F9​នេះ​ហើយ​ ដែល​សាក​សម​បំផុត ព្រោះ​វា​សាក​ថ្ម​បាន​លឿន ដូចនេះ​អា​រឿង​អស់​ថ្ម​ទូរស័ព្ទ​នោះ​លែង​ជា​បញ្ហា​ទៀតហើយ​។​

​ខុសពី​កញ្ញា សោភា លោកពូ​ថេ​ង​ដែល​បាន​អ​ញ្ចើ​ញ​មក​ជាវ​ទូរ​ស័ព្ទ​នៅ​ម្តុំ​ផ្សារ​ដើម​គរ​បាន​ប្រាប់ថា លោក​មិនសូវ​ជា​យល់​ដឺ​ង​ច្រើន​ពី​ទូរស័ព្ទដៃ​នោះទេ តែ​ប្រពន្ធ​របស់លោក​ស្រលាញ់​ទូរស័ព្ទ​ម៉ាក​OPPO​នេះ​ណាស់ គ្រាន់តែ​បានឃើញ​គេ​ចាក់​ស្ព​ត​ពាណិជ្ជកម្ម​លើ​ទូរទស្សន៍​ភ្លាម ប្រពន្ធ​លោកពូ​ប្រាប់ថា​ចង់បាន​។ ពេលនោះ​លោកពូ​បាន​មករក​ទិញ OPPO F9​ពី​ហាង​ភ្លាម តែ​ខាង​ហាង​ប្រាប់ថា​ទូរស័ព្ទ​មិនទាន់​មកដល់​ទេ ទាល់តែ​ថ្ងៃទី​៦​ខែកញ្ញា​បានមក​ដល់​។ ដោយ​ចង់​ឲ្យ​ប្រពន្ធ​សប្បាយចិត្ត លោកពូ​ក៏បាន​ធ្វើការ​កុម្ម៉​ង់​នូវ​OPPO F9​នេះ​មួយគ្រឿង​ទុក​។ លោកពូ​បន្តថា ពីរ​ថ្ងៃ​ទៀត​ជា​ថ្ងៃកំណើត​របស់​ប្រពន្ធ​លោក​ហើយ លោកពូ​នឹង​យក​ទូរស័ព្ទ​នេះ​ទៅ​surprise ប្រពន្ធ​របស់លោក មិនដឹង​គាត់​នឹង​សប្បាយចិត្ត​យ៉ាងណាទេ​។​

​ទូរ​ស័ព្ទ​ម៉ូ​ដែល​ចុងក្រោយ OPPO F9 មួយ​នេះ​មាន ២ ពណ៌​សម្រាប់​ជ្រើសរើស គឺ ក្រហម (Sunrise Red) និង​ខៀវ (Twilight Blue) ហើយ​ផ្ទៃ​ខាងក្រោយ​មាន​ពណ៌​ប្រដេញ (Gradient) នៅពេល​ចាំង​ពន្លឺ នឹង​ឃើញ​ក្រឡា​រាង​ស្រទាប់​ផ្កាឈូក​។ បន្ថែម​ពីនេះ អេក្រង់​រាង​ដំណក់ទឹក (Water Drop Screen) ទំហំ ៦,៣​អ៊ី​ញ កម្រិត FULL HD+ ពិតជា​អាច​ទាក់ចិត្ត​ទាំង​ការ​មើល​អ៊ីនធឺណិត លេង​ហ្គេម និង​មើល​វីដេអូ​។

បើ​និយាយ​ពី​កម្លាំង​នៃ​ថាមពល​ថ្ម​វិញ​គឺ​ខ្លាំង​អស្ចារ្យ OPPO F9 បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC សាក ៥ នាទី និយាយ​បាន​២ ម៉ោង ក្រោម​កម្លាំង​ថ្ម 3500mAh​។ OPPO F9 កម្លាំង​ម៉ាស៊ីន​បំពាក់​ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB អាច​លេង​ហ្គេម និង​មើល​វីដេអូ​ដោយ​មិន​ចាំបាច់​បារម្ភ​នឹង​បញ្ហា​រអាក់រអួល​ឡើយ។ ចាំ​អង្កាល់​ទៀត​? តោះ​! ទៅ​យក​កាដូ​ពី OPPO F9 ចាប់ពី​ថ្ងៃនេះ​តទៅ!



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu