Ad Code

កោរ​សក់​សាង​បុណ្យ របស់ រស់ ព្រួយ និង​ជា​ស្នាដៃ​និពន្ធ​កវី​វ័យក្មេង ស៊ីវ ចន្ទ បង្កប់​អត្ថន័យ​អបរំ​ខ្ពស់



ភ្នំពេញ ៖ ដោយសារ​មើលឃើញ​ពី​សមត្ថភាព​និង​សន្ទុះ​នៃ​ការគាំទ្រ​របស់​អតីត​បេក្ខជន​ប្រឡង​កម្មវិធី ចម្រៀង​ពិភពលោក Cambodia idol​លោក រស់ ព្រួយ ថ្មីៗ​នេះ​កវីនិពន្ធ​វ័យក្មេង​ម្ចាស់​បទ កូន​ខុស​ហើយ​ម៉ែ ច្រៀង​ដោយ​លោក ប៊ុត សីហា និង​បទ រងា​ ច្រៀង​ដោយ​តារាចម្រៀង​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម គឺ​លោក ស៊ីវ ចន្ទ បាន​ជ្រើស​និពន្ធ​បទ​ចម្រៀង​ដែលមាន​អត្ថន័យ​បង្កប់​ការអប់រំ​ដល់​យុវវ័យ​ទាក់ទង​ការធ្វើ​អំពើរ​ល្អ​សម្រាប់​សង្គម​។​

ការ​ជ្រើស​និពន្ធ​បទ​ថ្មី​ដែលមាន​ចំណងជើង​ថា កោរស​ក់សាង​បុណ្យ ពី​សំណាក់​អ្នកនិពន្ធ​វ័យក្មេង​លោក ស៊ីវ ចន្ទ ដើម្បី​ឲ្យ​តារាចម្រៀង​ពន្លក​ថ្មី​លោក រស់ ព្រួយ ច្រៀង​ចេញ​ចរាចរណ៍​ទាញយក​ទីផ្សារ​គាំទ្រ​និង​ប្រជាប្រិយភាព​លើ​វិស័យ​សិល្បៈ​នាពេលនេះ ​ដោយហេតុថា​លោក​បាន​សហការ​ជាមួយ​លោក​លី ប៊ុន​លិ ជា​អ្នកនិពន្ធ​រួម​អាជីព​ ហើយ​ក៏បាន​ផ្ញើ​បទ​នេះ​អោយទៅ​រស់​ព្រួយ ច្រៀង​តែម្តង​។​ម្យ៉ាងទៀត​ដោយសារតែ​ការចូល​ចិត្ត​ស្រលាញ់​សំឡេង ​និង​សមត្ថភាព​លោក រស់ ព្រួយ​ផងដែរ​។​

លោក ស៊ីវ ចន្ទ បាន​បញ្ជាក់ថា មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​សរសេរ​បទ​នេះ​ឡើង​គឺ​ចង់បង្ហាញ​និង​ឆ្លុះបញ្ចាំង​ពី​សង្គម​ពិត​ព្រោះ​បច្ចុប្បន្ន យុវវ័យ​មួយចំនួន​ជ្រុលខ្លួន​ដើរ​ផ្លូវខុស​បំផ្លាញ​ខ្លួនឯង​គ្រួសារ ​និង​សង្គមជាតិ ដោយសារ​ថ្នាំញៀន ធ្វើ​អោយ​សង្គម​ស្អប់ខ្ពើម។ ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅ​យុវវ័យ​គ្រប់រូប​ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​ខំ​ធ្វើបុណ្យ​ជូន​ម្តាយ​ឪពុក​ទាន់ពេលវេលា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​គៀ​ចូលមក​ដល់​នា​ពេល​ខាងមុខនេះ។

អ្នកនិពន្ធ​លោក ស៊ីវ ចន្ទ បន្ថែម​ថា ​បទ​នេះ​ពិតជា​កម្សត់​ហើយ​ប្លែក​ ខណៈដែល​អតីត​បេក្ខជន​ប្រឡង​កម្មវិធី​ពិភពលោក Cambodia idol លោក រស់ ព្រួយ បានចេញ​បទ​ថ្មី កោរស​ក់សាង​បុណ្យ​យ៉ាង​ពីរោះ​ហើយ​កម្សត់ សម្រាប់​កូនប្រុស​ដែល​ធ្វើ​ខុស​ចំពោះ​អ្នកមានគុណ​ខ្លាំង​រហូតដល់​កោរសក់​សាង​បុណ្យ ធ្វើបុណ្យ​ជូន​ម្តាយ ឪពុក។​

សូម​បញ្ជាក់​ថា ​​តារាចម្រៀង​លោក រស់ ព្រួយ គឺជា​តារាចម្រៀង​ដែលមាន​ដើមកំណើត​មកពី​ខេត្ត ឧ​ត្ត​រ​មានជ័យ ហើយ​ខ្សែជីវិត​លោក​ពិតជា​កម្សត់ និង​រស់ក្នុង​ជីវភាព​គ្រួសារ​ខ្វះខាត​តែ​ដោយ​ចិត្ត​ស្រលាញ់​វិស័យ​សិល្បៈ លោក​ក៏បាន​តស៊ូ​ជាច្រើន​កន្លងមក​ព្រោះ​ចង់​កែប្រែ​ជោគវាសនា របស់ខ្លួន​និង​គ្រួសារ​ទាំងមូល​ផងដែរ​។​ ម្យ៉ាងទៀត​លោក​រស់ ព្រួយ​នឹង​មាន​អ្វីដែល​ប្លែកៗ​សម្រាប់​បទ​ក្រោយៗ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu