Ad Code

ថ្នាក់​ដឹកនាំ គ​.​ជ​.​ប ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា



ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ដឹកនាំ​ដោយ​លោក ស៊ិ​ក​ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សមាគម​ស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក​បណ្ឌិត ហេង វ៉ាន់ដា ដែល​ជំនួប​នេះ ធ្វើឡើង​នៅ​ការិយាល័យ​កណ្ដាល គ​.​ជ​.​ប ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

ជំនួប​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​លើ​របាយការណ៍​ស្ដីពី​ សកម្មភាព​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ របស់​សមាគម​ស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែល​បាន​បំពេញភារកិច្ច​សង្កេតការណ៍​ ចាប់ពី​ថ្ងៃទី​០៨ ខែមិថុនា ដល់​១៥ ខែសីហា ឆ្នាំ​២០១៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu