Ad Code

ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន បុក​គូទ​រថយន្ត​ពេញទំហឹង​ស្លាប់​មួយ​រំពេច



រតនគិរី​ ៖​​ យុវជន​ម្នាក់ ​បាន​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ​ចេញពី​ខេត្ត​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ មិនទាន់​ដល់​ផ្ទះ​ផង ស្រប​ជាមួយគ្នា​នោះ​ដែរ មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​នៅ​ពីមុខ ​ក៏​ជ្រុល​ចង្កូត​ទៅបុក​គូទ​រថយន្ត​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​បាក់ដៃ​ខាងស្តាំ និង​ផុង​លលាដ៍ក្បាល​ស្លាប់​មួយ​រំពេច។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​១៨​នាទី​យប់ ថ្ងៃ​ពុធ ១១​រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ នៅក្បែរ​ស្នាក់ការ​គយ ស្ថិតនៅ​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ជិះ​ដោយ​យុវជន​ម្នាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ដល់​ត្រង់​ចំណុចកើតហេតុ​ក៏​បុក​គូទ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក ខណៈ​បើកបរ​ស្រប​ទិស​គ្នា យ៉ាង​ពេញទំហឹង ហើយ​បាន​ស្លាប់​នៅ​កណ្តាលផ្លូវ​ហូរឈាម​ដាប បាន​បន្សល់ទុក​ថ្នាំ​រថយន្ត​ពណ៌​ស នៅ​កន្លែង​កើតហេតុ ហើយ​បាន​គេចខ្លួន​បាត់ស្រមោល​តែម្តង។​

​លោក សួន សាវុធ នាយប៉ុស្តិ៍​កាចា​ញ​បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ​ឈ្មោះ ឃាន គ​ន្ធា អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ស៊ី​ឈ្នួល​បើកបរ​រថយន្ត​ដេប៉ូ​លក់​គ្រឿងសំណង់ ទ្រី​សាន នៅ​ក្រុង​បាន​លុង (​ស្លាប់​) មាន​ទីលំនៅ​ភូមិគ​៦០ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក អ៉ិច​ស៊ិន​ធ័​រ ពណ៌​ខ្មៅ អត់​ស្លាក​លេខ បាន​ខូចខាត​អស់ទាំង​ស្រុង។​

​ក្រោយ​កើតហេតុ​នគរបាល​ប៉ុស្តិ៍​កាចា​ញ​បាន​ចុះមក​អន្តរាគមន៍​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​ស្នងការ​នគរបាល​ខេត្ត បន្ទាប់មក​បាន​ទាក់ទង​ទៅ​សាច់ញាតិ​មក​ទទួលយក​សព ហើយ​បាន​យក​រថយន្ត​ចរាចរណ៍​ខេត្ត​ដឹក​សព​ទៅ​លំនៅឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី។ រីឯ​ម៉ូតូ​ត្រូវបាន​នគរបាល​ចរាចរណ៍​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu