Ad Code

ក្រសួង​អប់រំ​អះអាង​ថា​ លទ្ធផល​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប នឹង​ប្តូរ​មក​ប្រកាស​នៅ​ថ្ងៃទី​០៩​ និង​ទី​១០​ខែកញ្ញា​វិញ



ភ្នំពេញ ​៖​ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អះអាង​ថា ​ការប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នឹងត្រូវ​ប្តូរ​មក​ប្រកាស​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដោយឡែក​សម្រាប់​មណ្ឌល​ផ្សេងទៀត នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​០៦ ខែកញ្ញា​ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​ ការប្រកាស​លទ្ធផល​មុន​កាលបរិច្ឆេទ​កំណត់​នេះ ដោយសារ​ដំណើរការ​កំណែ​និង​ដំណើរការ​ស្រង់​បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​តម្លាភាព​ប្រកបដោយ​ស្មារតី​យក​ទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ប្រធាន អនុប្រធាន​និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់ព័ន្ធ​ខណៈ​ពីដំបូង​ក្រសួង គ្រោង​នឹង​ប្រកាស​លទ្ធផល​ការ នៅ​ថ្ងៃទី​១១ និង ១២ ខែកញ្ញា​។

សូមជម្រាបថា លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប ឆ្នាំ​២០១៨​នេះ ក៏មាន​ផ្សាយ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ​ផងដែរ Facebook.com/moeys.gov.kh​។​

ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១១ ៥២៦៨​នាក់​ស្រី ៥៨ ១៥៨ នាក់​ក្នុងនោះ​មាន​បេក្ខជន​អវត្តមាន​ចំនួន​១៨៩៩​នាក់​ស្រី​៧៤៤​នាក់​ស្មើនឹង​១.៦៥​ភាគរយ​។​
​ក្នុងនោះ​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​៦៤​ករណី​ដូចជា​វិលមុខ ខ្យល់គ ខ្សោយកម្លាំង​ដោយសារ​ការទទួល​ទាន​អាហារ​និង​សម្រាក​មិនបាន​គ្រប់គ្រាន់​ប៉ុន្តែ​អាច​ដំណើរ​ការប្រឡង​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម​ក្នុងនោះ​មាន​បេក្ខជន​៥​នាក់​មិនអាច​បន្ត​ការប្រឡង​បាន​ដោយសារ​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​។​មាន​បេក្ខជន​មាន​កំហុ​ស​ឆ្គង​ចំនួន​៧​ករណី​ក្នុងនោះ​មាន​៥​នាក់​យក​ទូរស័ព្ទដៃ​ចូល​និង​២​នាក់​ទៀត​យក​ឯកសារ​ចូល​។ ​ចំណែក​គណៈមេប្រយោគ​មាន​កំហុសឆ្គង​ដោយមាន​ទុកជា​ប់​ខ្លួន​និង​ប្រើ​ទូរស័ព្ទដៃ​នៅក្នុង​មណ្ឌល​ប្រឡង​ចំនួន​៥​ករណី​។​

ទោះបីជា​យ៉ាងណាក៏ដោយ​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ប្រព្រឹត្ត​តិ​ទៅដោយ​រលូន​និង​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​បណ្តា​ឆ្នាំមុនៗ​ទៅ​ទៀ​ដោយសារ​តែមាន​ការសហកា​រ​បាន​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​ក្រសួង​អប់រំ អ្នកសង្កេតការណ៍ អង្គភាព​ប្រ​ឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិសេស​បេក្ខជន​ប្រឡង​បាន​បំពេញភារកិច្ច​និង​គោរព​តាម​បទបញ្ញត្តិ​របស់​ក្រសួង​បានល្អ៕



​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu