Ad Code

បើករថយន្ត​ដឹក​ភ្ញៀវ​១​យប់​ទល់​ភ្លឺ​ ស្រាប់តែ​ងោក​មួយភាំង​ជ្រុល​ហោះ​ឡើងលើ​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ



ភ្នំពេញ ​៖ ​បុរស​ម្នាក់​ ខណៈ​កំពុងតែ​បើកបរ​សុខៗ​ស្រាប់តែ​ងងុយដេក​ងោក​មួយភាំង​ក៏​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​ ហោះ​ជាប់​បើក​ចេញ​ទៅណា​លេង​រួច​តែ​សំណាងល្អ​ក្នុង​រថយន្ត​នោះ​មិន​មាន​អ្នក​គ្រោះថ្នាក់​នោះទេ​។



ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​ស្តុ​ប​ក្តាន់​ពីរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។



​បន្ទាប់ពី​បង្កហេតុ​ការណ៍​ដូច្នេះហើយ​បុរស​ដែល​ជា​ម្ចាស់​រថយន្ត​បង្ក​គាត់​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​កូរ៉ូឡា​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-1046 ដោយ​ដឹក​ស្ត្រី​ជា​ភ្ញៀវ​ម្នាក់ ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​លុះ​ធ្វើដំណើរ​មកដល់​ចំណុច​កើត​ខាងលើ ដោយសារ​រូបគាត់​បាន​ងងុយដេក​(​ងោក​មួយភាំង​)​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ជ្រុល​ឡើង​ទៅ​ជិះ​លើ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ធ្វើ​ប្រ​ងើយ​តែម្ដង​។​តែ​ចំណែក​ក្បាល​នាគ​មិន​មាន​ការ​ខូចខាត​នោះទេ គឺ​ខូចខាត​តែ​រថយន្ត​ខ្លួនឯង ផ្នែក​ខាងមុខ​យ៉ាងដំណំ​។ ចំណែក​ម្ចាស់​រថយន្ត​បង្ក​រងរបួស​ស្រាល ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋា​ន ឃាត់ខ្លួន​នៅនឹងកន្លែង​ផងដែរ​។​



ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រគល់​ម្ចាស់​រថយន្ត​បង្ក​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ ហើយ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​នីតិ​វិធី​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu