លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះបានដឹកនាំមន្ត្រីចុះពិនិត្យផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១ក្នុងស្រុកស្អាងដើម្បីឲ្យបានដឹងច្បាស់ថា តើទម្រង់ផ្លូវ លូ និងប្រព័ន្ធប្រឡាយបង្ហូរទឹកមានការខូចខាតយ៉ាងណា ត្រង់ណា? និងបញ្ហារំលោភបំពានយកដីចំណីផ្លូវសង់លំនៅដ្ឋានដាក់តាំងទំនិញលក់ដូរប្រញាប់រកវិធានការដោះស្រាយជាបន្ទាន់។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិ និងផ្លូវក្នុងខេត្តទាំងអស់ សូមគោរពច្បាប់ផ្លូវថ្នល់ ដោយរក្សាផ្លូវឲ្យនៅដដែល ហាមរំលោភយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិក្នុងការលក់ដូរ ឬសង់លំនៅដ្ឋាន ហាមលុបប្រឡាយរំដោះទឹក ហាមយកសំរាមមកទម្លាក់ក្នុងប្រឡាយ និងហាមយកសំរាមដាក់មាត់លូ ព្រោះទង្វើទាំងអស់នេះសុទ្ធតែជាទង្វើខុសច្បាប់។
យុទ្ធនាការជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវ លូ ប្រឡាយអមសងខាងផ្លូវ ការរំលោភដីចំណីផ្លូវ និងផ្លូវសំបុកមាន់ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះដែរ គឺជាយុទ្ធនាការលើកទី៣ របស់មន្ទីរសាធារណការខេត្តកណ្ដាលក្នុងការត្រួតពិនិត្យស្ថានភាពផ្លូវ លូ ប្រឡាយអមសងខាងផ្លូវ ការរំលោភដីចំណីផ្លូវ និងផ្លូវសំបុកមាន់ ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា ក្នុងការកែលំអហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដែលមាននៅក្នុងដែនសមត្ថកិច្ច នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។
លោក ម៉ឹង យូឡេង បានឲ្យដឹងទៀតថា យុទ្ធនាការជិះកង់នេះដើម្បីមើលឲ្យបានច្បាស់ថាតើផ្លូវថ្នល់របស់យើង មានសម្បុកមាន់ មានស្នាមប្រេះ និងមើលតាមមាត់លូ តើវាយ៉ាងម៉េចទទួលយកបានហើយឬនៅ? នៅលើចិញ្ចើមផ្លូវ តើការដាក់តាំងលក់វត្ថុផ្សេងៗនៅលើចិញ្ចើមផ្លូវ ការដាំបង្គោលផ្សាយពាណិជ្ជកម្មផ្សេងៗដែលប៉ះពាល់ដល់ផ្លូវថ្នល់ មន្ទីរសំណូមពរឲ្យប្រជាពលរដ្ឋយកចេញ ចំពោះប្រជាពលរដ្ឋណាដែលបានលុបប្រឡាយ លុបលូ មន្ទីរស្នើសុំឲ្យពួកគាត់កាយចេញវិញ និងប្រជាពលរដ្ឋដែលយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ មន្ទីរស្នើសុំឲ្យគាត់រើចេញ ដើម្បីធ្វើយ៉ាងណាឲ្យផ្លូវយើងបានធំ ស្រឡះ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាយថាហេតុ។ លោកបន្តថាការចុះពិនិត្យផ្លូវជាតិលេខ២១A គឺចាប់ពីរង្វង់មូលលោកតាខ្មៅ រហូតដល់ស្រុកកោះធំ ព្រំប្រទល់ប្រទេសវៀតណាម និងផ្លូវជាតិលេខ២១ ចាប់ពីមុខផ្សារតាខ្មៅចាស់ រហូតដល់វត្តឈូងលាប ស្រុកស្អាង។
លោកបានបន្តទៀតថា មិនមែនតែផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២១Aតែប៉ុណ្ណោះទេ ដែលត្រូវធ្វើការត្រួតពិនិត្យ មន្ទីរបានធ្វើការត្រួតពិនិត្យ ថែទាំនិងជួសជុលជាប្រចាំ ទាំងផ្លូវជាតិ និងផ្លូវខេត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តាមលក្ខណៈបច្ចេកទេស និងធ្វើឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
មុនីខេមចាន់ រកបាន៣ពិន្ទុបន្ថែម ខណៈចាន់ សាន់ បាន១ពិន្ទុ ក្នុងការប្រកួតជម្រុះជុំទី៤ខ្សែក្រវាត់គូបូតាការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ ១ គូបូតាទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃសុក្រទី២៦តុលា២០១៨ ដែលជាការប្រកួតជុំទី៤ នោះ ខេម ចាន់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ រកបាន៣ពិន្ទុបន្ថែម ខណៈ ដែលចាន់ សាន់ អ្នកប្រដាល់ក្លិបនិរោធមានជ័យ បាន១ពិន្ទុប៉ុណ្ណោះ។ ខេម ចាន់ គេបានផ្តួលអ្នកប្រដាល់ថៃ Anuntasak Site Phukhorngyus អោយបោះបង់ការប្រកួតក្នុងទឹកទី៣ ហើយ ចាន់ សាន់ គេវាយចាញ់ អ្នកប្រដាល់ឡាវ Wangngeun Rungrean ដោយពិន្ទុ ។
ក្នុងការប្រកួតចុងទឹកទឹកទី២នោះ ខេមចាន់ បានទាត់ជើងឆ្វេងរបស់ Anuntasak អោយឈឺដួលលើរេញ ត្រូវអាជ្ញាកណ្តាលរាប់៨ ។ ឈានចូលដល់ទឹកទី៣ ខេម ចាន់ បានព្យាយាមទាត់ជើងឈឺរបស់Anuntasak រហូតដល់ដួល ត្រូវអាជ្ញាកណ្តាលរាប់៨ជាលើកទី២ ។ក្រោយពីរាប់ Anuntasak បានក្រោកឡើងតស៊ូទៀត តែត្រូវខេម ចាន់ទាត់ជើងឈឺដដែល បណ្តាលអោយ Anuntasak ក្រោកលែងរួច ហើយត្រូវអាជ្ញាកណ្តាលបញ្ឈប់លែងអោយប្រកួតតែម្តង ដែលធ្វើឲ្យខេមចាន់ទទួលបានជ័យជម្នះក្នុងទឹកទី៣។ ជាមួយនឹងលទ្ធផលជ័យជម្នះនេះ ខេម ចាន់បាន១០ពិន្ទុ ក្នុង៤ប្រកួតដោយឈ្នះ៣ចាញ់១ប្រកួត ហើយអ្នកប្រដាល់ថៃ Anuntasak គេបាន៥ពិន្ទុ ក្នុងការប្រកួត៤ប្រកួតដូចគ្នា គឺឈ្នះ១ចាញ់៣ប្រកួត ។
ចំពោះការប្រកួតរបស់ចាន់ សាន់វិញ គឺវាយចាញ់អ្នកប្រដាល់ឡាវWangngeun Rungrean ត្រឹមពិន្ទុ បន្ទាប់ពីប្រកួត៥ទឹកពេញនោះ ។ ចាន់ សាន់ ចាញ់កម្ពស់ឡាវដាច់តែម្តង ដែលធ្វើអោយគេមិនអាចធ្វើអ្វី Wangngeun កើត ។
ចាន់ សាន់ ក្រោយចាញ់ឡាវ Wangngeun Rungrean នេះ គេអស់ឪកាសក្នុងការបានឡើងទៅប្រកួតនៅពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បើទោះបីជានៅសល់មួយប្រកួតទៀតក្តី ព្រោះចាន់ សាន់ ចាញ់៣ប្រកួតទៅហើយក្នុងការប្រកួត៤ជុំនេះ ។ ចំណែកអ្នកប្រដាល់ឡាវ Wangngeun Rungrean គេនៅមានឪកាសក្នុងការរកពិន្ទុសម្រាប់ជុំបន្ទាប់ទៀត ដោយសារគេបាន៨ពិន្ទុក្នុង៤ប្រកួតនោះ ។
សូមបញ្ជាក់ថា កីឡាករខ្លាំងទាំង១០រូប ដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥ រូប ចូលរួមវាយដណ្តើមយកខ្សែក្រវាត់នេះ ។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន ៤ ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូបក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង បានប្រកួតឈ្នះ តាំង តាក់ ដោយពិន្ទុ ហើយម៉ិល សារុន អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ វាយឈ្នះ អៀប ឆា អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ដោយពិន្ទុដែរ៕
Source: Kampuchea Thmey Daily
0 Comments