Ad Code

Samsung Galaxy A7 2018 មាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា​ហើយ​!



ភ្នំពេញ​ ៖ បន្ទាប់ពី ការ​កុម្ម៉ង់​ទុក​មុន ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​25 និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អតិថិ​ទូទាំងប្រទេស​កម្ពុជា​ឥឡូវនេះ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ទាក់ទាញ Samsung Galaxy A7 បានបង្ហាញ​វត្តមាន​ជា​ផ្លូវការ​ហើយ​ក្នុង​ទីផ្សារ​កម្ពុជា​ដែល​លោកអ្នក​អា​ច​រក​ជាវ​បាន​ក្នុងតម្លៃ​ត្រឹមតែ​$345​ប៉ុណ្ណោះ​ជាមួយ​ជម្រើស​3 ពណ៌​ដ៏​ទាន់សម័យ​គឺ​ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ខៀវ ។​

​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “Galaxy A7 គឺ​រចនា​ឡើង​សម្រាប់​ទាក់ទាញ​អតិថិជន ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​ដ៏​មាន​អនុភាព​ខ្លាំងក្លា ជាមួយ​តម្លៃ​ដ៏​សមរម្យ​បំផុត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន Samsung បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់ជូន​នូវ​របកគំហើញ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ទាំងអស់​ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Galaxy នោះ​មិន​ថា​ពួកគេ​ស្ថិតនៅក្នុង​កន្លែង​ណា​នោះទេ​នៅក្នុង​ពិភពលោក​នេះ​”​។ លោក​បាន​បន្តទៀតថា “Galaxy A7 ពិតជា​ឧបករណ៍​ដ៏​មាន​ថាមពល​ខ្លាំងក្លា ដែល​បង្កើតឡើង​សម្រាប់​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ម្យ៉ាងវិញទៀត Galaxy A7 ស៊េរី 2018 បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​វាយយក​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​។ ដោយសារ​រចនាបថ​ថ្មី ស្របតាម​ស័​យ​កាល​ទំនើប កាលី​ប ទាន់​ស័​យ តម្រូវ​ចិត្ត​អ្នកប្រើប្រាស់​គ្មាន​ទាស់​”​។​

ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់ Galaxy A7 ស៊េរី 2018 នោះ​គឺ​អនុភាព​នៃ​កាមេរ៉ា​ទាំង ៣​គ្រាប់​ខាងក្រោយ មាន​រាង​បញ្ឈរ តម្រៀប​ជា​ជួរ ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង និង​មាន​ភ្លើង Flash LED ស្ថិតនៅ​ផ្នែក​ខាងក្រោម​។ កាមេរ៉ា​ទាំង 3 គ្រាប់​នេះ គឺមាន​មួយ​គ្រាប់​ទំហំ 24MP f/1.7 ឯ​គ្រាប់​កាមេរ៉ា​ទី 2 មាន​ទំហំ 8MP f/2.4 ជា​លេន​ប្រភេទ Ultra-Wide អាច​ថត​ប្លង់​ទូលាយ​បាន 120 ដឺ​ក្រេ និង​មួយ​គ្រាប់​ចុងក្រោយ មាន​ទំហំ 5MP f/2.2 ជា​សេន​ស័​រ​សម្រាប់ ថតរូប​បែប​ព្រាល (Bokeh)​។ សម្រាប់​កាមេរ៉ា​ខាងមុខ មាន​ទំហំ 24MP f/2.0 ដែល​អាចធ្វើអោយ​ការថត Selfie បាន​ច្បាស់​ប្រសើរ​។ Galaxy A7 បំពាក់​នូវ RAM​ទំហំ 4GB មេម៉ូរី​ទំហំ 64GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 256GB​។ វា​ទូរស័ព្ទដៃ ស៊ីម​2 និង​អាច​ប្រើប្រាស់ គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម​។ ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការ​បាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ និង​មាន​កម្លាំង​ថ្ម​រហូតដល់ 3,300mAh អស់​កង្វល់​នឹង​បញ្ហា​ឆាប់​អស់​ថ្ម​ទៀតហើយ​។ អស្ចារ្យ​ណាស់ លោកអ្នក​អាច​ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint)​នៅ​ពី​ចំហៀង​។​កាន់តែ​ពិសេស ជាមួយ​បទពិសោធន៍​សំឡេង Dolby Atmos នៅពេល​ប្រើប្រាស់​ជាមួយ​កាស​ត្រចៀក​។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​​អញ្ជើញ​មកកាន់​សាខា ​និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ​1800 20 3232៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu