Ad Code

វិមាន​ឈ្នះ​ឈ្នះ​នឹង​សម្ពោធ​នៅ​ចុង​ឆ្នាំនេះ​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការស្វែងរក​សន្តិភាព​តាម​នយោបាយ​ឈ្នះ​ឈ្នះ



ភ្នំពេញ​ ៖ វិមាន​ឈ្នះ​ឈ្នះ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំនេះ​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃទី​២៩​និង​៣១​ធ្នូ​ឆ្នាំ​២០១៨​ខាងមុខនេះ​។



ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃទី​១​តុលា លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ ដើម្បី​ឈាន​ទៅ​រៀប​ពិធី​សម្ពោធ​វិមាន​ឈ្នះៗ​ដែល​នៅ​សល់​តែ​រយៈពេល​ជាង​មួយ​ខែ​ទៀត​តែប៉ុណ្ណោះ ឲ្យ​បាន​ល្អ​ប្រសើរ​។



លោក​បញ្ជាក់​ថា វិមាន​ឈ្នះៗ​ដែល​រៀបចំ​កសាង​ឡើង​ដោយ​ក្រសួងការពារជាតិ​គឺជា​និមិត្តរូប​នៃ​ការ​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​នៃ​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋ​មន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ស្ថាបនិក​សន្តិភាព​តែមួយគត់ និង​ជា​អ្នក​ពន្លត់​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា​ដោយ​ពុំ​មានការ​បង្ហូរឈាម នាំមក​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង​ការអភិវឌ្ឍ​ន៍។



លោក​ឃួ​ង ស្រេង បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​រៀបចំ​កម្មវិធី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ តាម​រយៈ​ការត្រៀម​រៀបចំ​អនុគណៈកម្មការ​ទទួល​ខុសត្រូវ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu