Ad Code

ក្រសួង​ពាណិជ្ជកម្ម ប្រកាស​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​សម្រាប់​ឆ្នាំ​២០១៩



ភ្នំពេញ​ ៖ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនដំណឹង​ដល់​ពាណិជ្ជករ អាជីវករ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍​ ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​សម្រាប់​ឆ្នាំ​២០១៩ ចំនួន​៤ រួសរាន់​ទៅ​ដាក់ពាក្យ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម​។​

យោង​តាម​សេចក្ដីជូនដំណឹង ចុះ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១៨​នេះ​បាន​ឲ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ពាណិជ្ជករ អាជីវករ និង​សាធារណជន​ទូទៅ​ឲ្យ​បាន​ជ្រាប​ថា តាមរយៈ​ការិយាល័យ​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ថៃ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​អញ្ជើញ​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​បី (​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​) ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​សម្រាប់​ឆ្នាំ​២០១៩ ចំនួន​៤​ពិព័រណ៍ ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា​ដូចខាងក្រោម ​៖

. ពិព័រណ៍​ត្បូង និង​គ្រឿងអលង្ការ (Bangkok Gems & Jewelry Fair 2019) ក្នុង​ខែ​កុម្ភៈ​

. STYLE 2019 (BIFF & BIL, BIG+BIH, TIFF 2019) ក្នុង​ខែ​មេសា​

. ពិព័រណ៍​ម្ហូបអាហារ​អាស៊ី (THAIFEX World of Food Asia 2019) ក្នុង​ខែ​ឧសភា​

. ពិព័រណ៍​ត្បូង និង​គ្រឿងអលង្ការ (Bangkok Gems & Jewelry Fair 2019) ក្នុង​ខែ​កញ្ញា​

ជាមួយគ្នា​នោះ ក្រសួងពាណិជ្ជកម្ម ក៏បាន​ប្រកាស​អញ្ជើញ​ពាណិជ្ជករ អាជីវករ ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន និង​សហគ្រាស​ទាំងអស់ ដែល​មាន​ចំណាប់អារម្មណ៍ និង​បំណង​ទៅ​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលិត​ផល​របស់​ខ្លួន ឬ​មាន​គម្រោង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ សូម​មក​ទាក់ទង និង​បំពេញបែបបទ នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ពាក្យ​ស្នើសុំ​ចូលរួម និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​។​

ក្រសួង​បន្ត​ថា សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រសួងពាណិជ្ជកម្ម ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​ពីរ នៃ​អគារ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម អាសយដ្ឋាន​ ៖ ដី​ឡូត៍​លេខ​១៩-៦១ មហាវិថី​សហព័ន្ធ​រុស្ស៊ី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ​

ទូរស័ព្ទ​ទាក់ទង ​៖ ០១២ ៧០៣ ៣៩៣ ឬ ០១២ ៧៧៧ ៩៥៩ ឬ ០១២ ៦០០ ៧៧៨ អាសយដ្ឋាន​អ៊ីមែល​ ៖ sopheap.sok56789@gmail.com

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu