Ad Code

ក្រសួង ធនធានទឹក ជូនដំណឹង ពី អាកាសធាតុ ចុះ​ត្រជាក់​ដល់ ១៩ អង្សា​សេ នៅតាម​បណ្តា​ខេត្ត​ចំនួន​៥



​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ខេត្ត​ចំនួន ៥ រួមមាន ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី អាច​នឹង​ចុះ​ត្រជាក់​ដល់ ១៩ អង្សា​សេ​ចាប់ពី​ថ្ងៃទី​០១ ដល់ ០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

សេចក្តី​ប្រកាស បង្ហាញថា សីតុណ្ហភាព​អប្បបរមា នៅ​តាម​បណ្តា​ខេត្ត​នៅ​តំបន់​ព្រៃភ្នំ ទាំង ៥ ខាងលើ​នេះ មាន​ចន្លោះ​ពី ១៩ ដល់ ២១ អង្សា​សេ ខណៈ​ដែល​សីតុណ្ហភាព​អតិបរមា មាន​ចន្លោះ​ចាប់ពី ២៩ ដល់ ៣១ អង្សា​សេ​។



ដោយឡែក នៅ​តាម​បណ្តា​ខេត្ត​ដទៃទៀត នៅ​ទូទាំងប្រទេស ក៏​ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា នឹង​អាចមាន​សីតុណ្ហភាព​អប្បបរមា​ចន្លោះ ពី ២៣ ដល់ ២៥ អង្សា​សេ និង​អតិបរមា ចន្លោះ​ពី ៣០ ទៅ ៣២ អង្សា​សេ​។



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ថា ស្ថានភាព​អាកាសធាតុ​ចុះ​ត្រជាក់​បែបនេះ គឺ​បណ្តាលមកពី​ខ្យល់មូសុង​ឦសាន ចាប់ផ្តើម​មាន​ឥទ្ធិពល មកលើ​កម្ពុជា​។ ក្នុងនោះ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ពិសេស​នៅ​ភ្នំពេញ បានចាប់ផ្តើម​ចុះ​ត្រជាក់ ធ្លាក់​ខ្យល់ នាពេល​ព្រឹកៗ ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ឆ្នាំ​២០១៨​។



លោក​ចាន់​យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣១​ ខែតុលា​ ឆ្នាំ​២០១៨ ថា សីតុណ្ហភាព​ចូល​ដល់​ដើមខែ​វិច្ឆិកា​នេះ ចាប់ផ្តើម​ចុះ​ត្រជាក់ ហើយដោយ​ចុះ​ទាប​ជាង​ពេលមុន​នេះ​ជា​មធ្យម​៣​អង្សា​សេ​(​ពី​៣​ទៅ​៥​អង្សា​សេ​)​។ នៅ​តំបន់​ភ្នំ​សីតុណ្ហភាព​អប្បបរមា​អាច​ចុះ​ដល់​១៩​អង្សា​សេ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ រួច​ក៏​កើនឡើង​វិញ​និង​មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​តំបន់​ទំនាប​ភាគខាងត្បូង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu