Ad Code

ប៉ូលិស​ឃាត់ខ្លួន​មន្ត្រី​ប្រៃសណីយ៍​ម្នាក់ ខណៈ​បើករថយន្ត​បុក​ម៉ូតូ​របួស​ធ្ងន់ធ្ងរ​៣​នាក់​



ភ្នំពេញ ​៖​ ដោយសារតែ​បើក​បោះពួយ​បុក​ម៉ូត​១​គ្រឿង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​៣​នាក់​រង​របួស​ធ្ងន់ធ្ងរ​រដូករណែល​ពេញ​កន្លែងកើតហេតុ​នោះ ​អ្នក​បង្ក​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ប្រៃសណីយ៍​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផងដែរ​។​

​​ហេតុការណ៍​នេះ ​​កើត​ឡើង​នៅ​ម្ដុំ​ក្តាន់​ពីរ​ កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨​ លើផ្លូវ​សហព័ន្ធ​រុស្ស៊ី កែង​ផ្លូវ R6 ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

មន្ត្រី​ផ្នែក​វាស់វែង​នៅ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ​រថយន្ត​បង្កពាក់​ Prius ស្លាក​លេខ ភ្នំពេញ 2AL-3029 បើកបរ​ដោយ​ឈ្មោះ ចាន់ ភក្ដី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ផ្លូវលំ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​ជា​មន្ត្រី​ប្រៃសណីយ៍។

ចំណែក​យុវជន​៣​នាក់ ដែល​រងរបួស​ធ្ងន់ធ្ងរ​នោះ កំពុង​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​ ប៉ុន្តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយទេ។ ចំណែកឯ​ការជួយ​សង្គ្រោះ​នោះ​មិនដឹងថា​មានសង្ឃឹម​ដែរឬទេ​ ព្រោះ​ជនរងគ្រោះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំងណាស់​។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Prius ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-3029 ធ្វើដំណើរ​ទិសដៅ ពី​លិច​មក​កើត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី លុះ​មកដល់​ចំណុចកើតហេតុ មិនដឹង​យ៉ាងម៉េច ស្រាប់តែ​ឃើញ​យុវជន​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Suzuki Let's ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-5344 ជិះ​ឌុប​គ្នា ធ្វើដំណើរ​បញ្ច្រាសទិស​ចរាចរណ៍​គ្នា ពី​កើតមក​លិច ក្នុង​លឿន​ដូច​ហោះ ក៏​ជ្រុល​ទៅបុក​ចំ​រថយន្ត​នោះ​ពេញ​ទំហឹង​តែម្ដង បណ្ដាល​ឲ្យ​ខ្ទាត​ទៅ​បោក​នឹង​កញ្ចក់​រថយន្ត រងរបួស​ធ្ងន់​ទាំង​៣​នាក់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ចំណែកឯ​ម៉ូតូ និង​រថយន្ត រង​ការខូចខាត​ខ្ទេច​ស្ទើរ​ទាំងស្រុង​ផងដែរ​។​

ប្រភព​ព័ត៌មាន​បា​ន​បន្ត​ទៀត​ថា ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ឃាត់ខ្លួន​បុរស​ដែលជា​អ្នកបើករថយន្ដ រួម​ទាំង​យក​រថយន្ត​បង្ក និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមច្បាប់​៕







Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu