Ad Code

ភ្នាល់​អី​មិន​ភ្នាល់​នាំគ្នា​ភ្នាល់​ផឹក​ស្រាស ទីបំផុត​ម្នាក់​ស្លាប់ ​ម្នាក់រ​ត់ទៅ​ដេកពេទ្យ​នៅ​វៀតណាម



តាកែវ ៖ បុរស​២​នាក់ ​ដែល​គេ​ស្គាល់​ថា ​សុទ្ធសឹង​ជា​អ្នក​ជក់ចិត្ត​និង​ស្រាស​មិន​លស់​ថ្ងៃ​នោះ ​បាន​បបួលគ្នា​ភ្នាល់​ផឹកស្រា​ស​រក​អ្នក​ខ្លាំង​អ្នក​ខ្សោយ​ឲ្យ​ដឹង​ម្តង ទីបំផុត​មាន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​រីឯ​ម្នាក់ទៀត​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម។

ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៣០​នាទី ស្ថិតនៅ​ភូមិ​តា​ហៀន ឃុំ​ព្រៃ​យុថ្កា ស្រុក​កោះអណ្តែត ខេត្ត​តាកែវ។

ជនរងគ្រោះ​ទាំង​២​នាក់​ ដែល​ភ្នាល់​គ្នា​ផឹក​ស្រាស​នេះ ​មានឈ្មោះ ញ៉ា​ញ់ ហេន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​តា​ហៀន ឃុំ​ព្រៃ​យុថ្កា ស្រុក​កោះអណ្តែត បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀត​មានឈ្មោះ ទូច តេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​បាយ ឃុំ​ព្រៃ​យុថ្កា ស្រុក​កោះអណ្តែត បាន​សន្លប់ ​និង​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម។

ករណី​នេះ​ដែរ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​បបួលគ្នា​ភ្នាល់​ផឹក​ស្រាស​ដើម្បី​រក​អ្នកខ្លាំង ទីបំផុត​ពួកគេ​ម្នាក់ៗ​បាន​ផឹក​អស់​ស្រា​ចំនួន​២​លីត្រ​។ ក្រោយពី​ផឹកស្រា​ស​អស់​២​លីត្រ​ហើយ​ឈ្មោះ ញ៉ា​ញ់ ហេន បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​ឈ្មោះ ទូច តេង បាន​សន្លប់​និង​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​តែម្តងទៅ​។

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ដែល​ស្លាប់​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តា​ប្រពៃណី​​និង​បន្ត​ស្រាវជ្រាវ​ករណីនេះ​តាម​នីតិវិធី​ទៀត៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu