សម្រាប់ការប្រកួតជម្រុះលើកទី២ នៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៧ ទម្ងន់៦០គីឡូក្រាមនៅលើសង្វៀនSEA-TV កាលពីរសៀលថ្ងៃទី២៩ កញ្ញា ២០១៨នោះ សូត្រ ប៊ុនធី អ្នកប្រដាល់កម្ពុជាក្លិបបក្សីស្លាបដែក គេបានទទួល៣ពិន្ទុបន្ថៃម ខណៈដែលលី ភា អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង វាយចាញ់ថៃ បាន១ពិន្ទុនោះ។
សូត្រ ប៊ុនធី បានវាយឈ្នះអ្នកប្រដាល់ថៃ Phat Ngenthong ដោយពិន្ទុដាច់តែម្តង ហើយ លី ភា ត្រូវអ្នកប្រដាល់ថៃ Phat Maha វាយអោយបោះបង់ចោលការប្រកួតក្នុងទឹកទី៣ ។
ដូច្នេះ សូត្រ ប៊ុនធី អ្នកប្រដាល់កម្ពុជាយើង ដែលថិតក្នុងពូលA(ពូលខ្មែរ) គេរកបាន៦ពិន្ទុ ក្នុងជម្រុះពីរលើកនេះ ហើយចំពោះលី ភា គេបាន៤ពិន្ទុ ក្នុងពីរប្រកួតដូចគ្នា ដោយសារគេវាយឈ្នះ១ ចាញ់១ប្រកួត ហើយ Phat Maha បាន៤ពិន្ទុ និង Phat Ngenthong បាន២ពិន្ទុ សម្រាប់ការប្រកួតជម្រុះ២លើកនេះ ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៧ ទម្ងន់៦០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨ រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់ ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ , សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ , លី ភា ក្លិបសំរោងកោងខេត្តបាត់ដំបង និងសូត្រ ខេវិន ក្លិបបក្សីស្លាបដែក។ ឯ អ្នកប្រដាល់ថៃ ៤ នាក់វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana ៕
អ៊ុំ វណ្ណេត ឈ្នះ មាស សុជាតិ ក្នុងជម្រុះជុំចុងក្រោយដណ្តើមប្រាក់លានទម្ងន់៦៥គ.ក្រ
ព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះដណ្តើមប្រាក់១០លានរៀល របស់ក្រុមហ៊ុនស្រាបៀរGanz berg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ សម្រាប់សប្តាហ៍ទី៩ យប់ថ្ងៃទី២៩កញ្ញា២០១៨ ដែលជាការប្រកួតជុំចុងក្រោយនោះ មាស សុជាតិ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា បានវាយចាញ់ អ៊ុំ វណ្ណេត អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក ដោយពិន្ទុធ្វើអោយអ៊ុំ វណ្ណេត ជាប់លេខ១ក្នុងពូលB បានឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ។
សូមបញ្ជាក់ថា មុត ខ្លឹមខ្មៅ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ គេបានជាប់លេខ១ ក្នុងពូលAដែលកំពុងរង់ចាំទទួល អ៊ុំ វណ្ណេត ដែលត្រូវជួបប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមប្រាក់១០លានរៀល របស់ក្រុមហ៊ុនស្រាបៀរGanzberg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
គង់ សំបូរ ឈ្នះបារាំង Najib ឯម ឡេងលី ឈ្នះថៃ Super Chhai
គង់ សំបូរ អ្នកប្រដាល់ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប បានផ្តួលយកឈ្នះអ្នកប្រដាល់បារាំង Najib D’jeloudi ក្នុងទឹកទី២ ក្នុងការជួបប្រកួតគ្នា នាយប់ថ្ងៃសៅរិ៍ទី២៩កញ្ញា២០១៨ នៅលើសង្វៀនGanzberg Top Fighter របស់SEA-TV ។
អ្នកប្រដាល់បារាំង Najib D’jeloudi ត្រូវគង់ សំបូរ ទាត់អោយខូចជើងក្រោម ហើយបោះបង់ការប្រកួតក្នុងទឹកទី២នោះ ។
ចំពោះ អ្នកប្រដាល់ជើងខ្លាំង ឯម ឡេងលី ក្លិបថ្មគោលពោធិសែនជ័យ បានប្រកួតឈ្នះអ្នកប្រដាល់ថៃ Super Chhai ដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ ។ ពួកគេទាំងពីរ ប្រកួតគ្នាក្នុងទម្ងន់៧១គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments