Ad Code

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ ​ត្រូវ​ចុះ​ត្រួតពិនិត្យ​តាម​ចំណត​រង់ចាំ ​និង​ជំរុញ​ខ្សែ​រត់​អោយ​បាន​លឿន​តាម​តម្រូវការ​ប្រជាពលរដ្ឋ



ភ្នំពេញ​ ៖​ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​ បាន​ជំរុញ​អោយ មន្ត្រី​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​ចុះ​ត្រួត​ពិនិត្យមើល​រាល់ថ្ងៃ​ទៅតាម​ចំណត​រង់ចាំ​នានា និង​ជំរុញ​ខ្សែ​រត់​រថយន្តក្រុង​អោយ​បាន​លឿន ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រោះ​យើង​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​ត្រូវតែ​ធ្វើអោយ​បានល្អ​ជូន​ប្រជាពលរដ្ឋ។

ការ​ជំរុញ​របស់លោក​ឃួ​ង ស្រេង​បែបនេះ​បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​០១ តុលា ២០១៨ ក្នុង​ពិធី​បើកដាក់​អោយប្រើ​ប្រាស់​សាកល្បង​រថយន្តក្រុង​ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​លើ​តម្រាយ​ផ្លូវ​រត់​ថ្មី របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង នៅលើ​សួនច្បារ​ទីលាន​
ប្រជាធិបតេយ្យ​ថ្មី ខណ្ឌ​ឬ​ស្សី​កែវ។​

លោក​ឃួ​ង ស្រេង បាន​លើកឡើងថា មន្ត្រី​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​លើ​បញ្ហា​បច្ចេកទេស​ចំណត​រង់ចាំ និង​មើល​ពី​សកម្មភាព​របស់​ប្រជាពលរដ្ឋ អ្នកដំណើរ បើ​មាន​ច្រើន​ត្រូវតែ​បន្ថែម​ខ្សែ​រត់ មិន​មែនមាន​ប៉ុន្មាន​ធ្វើ​តែ​ប៉ុណ្ណឹង​នោះទេ​។ ​កិច្ចការងារ​នេះ​ត្រូវតែ​ប្រជុំ ដើម្បី​ពិភាក្សា​រក​ចំណុច​កែលំអ​​អោយ​បានល្អ​ប្រសើរឡើង​មួយកម្រិត​ទៀត​។​

លោក​ឃួ​ង ស្រេង​បាន​បញ្ជាក់ថា ការបង្កើតអោយមានរ​ថ​យន្ត​ក្រុង គឺ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ ដូច្នេះ​គ្រប់​សកម្មភាព​ត្រូវតែ​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​ការងារ​នេះ​ថ្ងៃក្រោយ​បើ​អាច យើង​នឹង​យក​រថយន្តក្រុង​មួយចំនួន​ទៅធ្វើ​ចរាចរណ៍​ទៅតាម​បណ្តាល​ខេត្ត​ឬ​ឆ្លង​ប្រទេស​ក្បែរៗ​ខាងយើង​ផងដែរ ដើម្បី​យកលុយ​មក​ទប់​ការ​ខាត​របស់​រថយន្តក្រុង​នៅក្នុង​ក្រុង​។​

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​បន្តទៀត​ថា ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩​ប្រទេស​យើង​មានតែ​បាតដៃ​ទទេ តែ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​មកដល់ពេលនេះ​ធ្វើអោយ​ប្រទេសជាតិ​យើង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​និង​ធ្វើអោយ​កំណើត​យានយន្ត​ចេះតែ​កើនឡើង ធ្វើអោយមាន​ការកកស្ទះ​ចរាចរ​។​

លោក​បាន​បញ្ជាក់ថា ការ​រឹត​បណ្តឹង​ចរាចរ គ្មាន​បំណង​អ្វី​ទេ គឺ​ដើម្បី​ការពារ​អាយុជីវិត​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​។​ ដូច្នេះ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា​។ មកដល់ពេលនេះ​យើង​មាន​រថយន្តក្រុង​ចំនួន​២៣៥​គ្រឿង និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​យ៉ាងច្រើន ដោយ​ក្នុង​មួយថ្ងៃ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជិះ​រថយន្តក្រុង​ប្រមាណ​ពី​២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់ ដែល​អាច​កាត់​កាត់បន្ថយ​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ​ជា​យ៉ាង​ផងដែរ​។​

ក្រៅពីនេះ​លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​អោយ​អ្នកបើកបរ​រថយន្តក្រុង​ទាំងអស់ ត្រូវគោរព​ច្បាប់​ចរាចរ មិនត្រូវ​បើក​ស្រេច​តែ​ចិត្ត​នោះទេ ត្រូវ​គិតថា អ្នកដំណើរ​ជាមួយ​យើង​សុទ្ធតែ​ជា​បងប្អូន​របស់​យើង។ យើង​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវតែ​ធ្វើអោយ​ប្រជាពលរដ្ឋ​ចូលចិត្ត​និង​ស្រលាញ់​យើង។ ការចត​លើ​ចំណតរថយន្ត​ក្រុង អាជ្ញាធរ​ដែនដី​ត្រូវ​សម្រួល​និង​ទទួល​ធ្វើ​ការងារ​នេះ​អោយ​បានល្អ ដោយសារ ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត។

​លោក​អ៊ា​ន សុខ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បានបញ្ជាក់​អោយដឹង​ផងដែរ​ថា ដើម្បី​ឆ្លើយតប​ទៅតាម​ការចង់បាន​រប​ស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ រដ្ឋបាល​រាជធានី​បាន​បង្កើតអោយមាន​ខ្សែ​រត់​រថយន្តក្រុង ហើយ​មកដល់​បច្ចុប្បន្ន​នេះ មាន​អ្នកទទួល​សេវា​នៃ​ការ​ជិះ​រថយន្តក្រុង​នេះ ក្នុង​មួយថ្ងៃ​ពី​២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់ ដោយ​ឃើញ​ពី​កំណើន​នេះ​ទើប​រដ្ឋបាល​រាជធានី​បន្ថែម​ខ្សែ​រត់​ចំនួន​៥​ខ្សែ​ទៀត ចំនួន​៨០​គ្រឿង​ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​០១ តុលា​នេះ​តទៅ​ដោយ​កែសម្រួល​និង​បង្កើត​ថ្មី​ដូចខាងក្រោម​នេះ ក្នុងនោះ ទី​១ គឺ​ការសម្រួល​ខ្សែ​រត់​ចាស់ ក្នុងនោះ​៖ ១ ខ្សែ​ទី​១ ដែល​ពីមុន​រត់​ចេញពី​គីឡូម៉ែត្រ​៩ ផ្លូវជាតិ​លេខ​៥ ដល់​ចំណត​បឹង​ឈូក ផ្លូវជាតិ​លេខ​១ ត្រូវបាន​កែសម្រួល​ជា​២ វិញ ៖ ខ្សែ​ទី​១A ចេញពី​ផ្សារ​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥ ផ្លូវ​ព្រះមុនីវង្ស ស្ពាន​ព្រះមុនីវង្ស ដល់ ចំណត​ច្បារអំពៅ​។ ខ្សែ​ទី​១B ចេញពី​ចំណត​ច្បារអំពៅ តាមផ្លូវ​ជាតិ​លេខ​១ ទៅ​ផ្សារ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

២ ខ្សែ​ទី​២ ដែល​ពីមុន​រត់​ចេញពី​ចំណត ផ្សារ​អ៊ី​អន​២ ខណ្ឌ​សែន សុខ ដល់​ក្រុង​តាខ្មៅ ត្រូវបាន​កែសម្រួល អោយ​រត់​ចេញពី​រង្វង់​មូល​គេច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវជាតិ​លេខ​២ ដល់​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល​។
៣ ខ្សែ​ទី​៤ ត្រូវបាន​កែសម្រួល​បន្ថែម​ថ្មី ដោយ​ក្នុង​នោះ​ខ្សែ​ទី​៤B ត្រូវបាន​បន្លាយ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស អោយទៅដល់​ទីក្រុង​ពាណិជ្ជកម្ម ចេង ឧូ​បា​យី កម្ពុជា ចិន ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។ ខ្សែ​ទី​៤C រត់​ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​គេច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល ស្តាប​នា​ងគ​ង្ហី​ង ស្តុ​ប​អាងទឹក​អូឡាំពិក ផ្លូវ​មុនី​រ៉េត ផ្សារ​ដើម​គរ ស្ពាន​អាកាស​ស្ទឹងមានជ័យ ច្រមុះជ្រូក​ស្ទឹងមានជ័យ កាត់​តាមផ្លូវ​
​លេខ​២១៧ រង្វង់​មូល​ដីក្រហម (​កួរស្រូវ​)​។​

៤ ខ្សែ​ទី​៥ ដែល​ពីមុន​រត់​ចេញពី​ចំណត ផ្សារ​អ៊ី​អន​២ ខណ្ឌ​សែន សុខ ដល់​ផ្សា​អ៊ី​អន​១ ត្រូវបាន​បន្លាយ​អោយរ​ត់ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​នៅ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​សេក ខណ្ឌ​ជ្រោយចង្វារ​។​

៥ ខ្សែ​ទី​៦ ត្រូវបាន​កែសម្រួល​អោយ​រត់​ចេញពី​រង្វង់​មូល​គួច​កាណុង កាត់​ស្ពាន​ជ្រោយចង្វារ​ផ្លូវជាតិ​
​លេខ​៦ បត់​ធ្វេ​ង​តាម​វិថី​ឈ្នះ​ឈ្នះ ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​នៅ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​សេក ខណ្ឌ​ជ្រោយចង្វារ​។​

៦ ខ្សែ​ទី​៧ រត់​ចេញពី​ចំណតរថយន្ត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ ផ្លូវ​៥៩៨ កាត់​ក្រោម​ស្ពាន​អាកាស​៧​មករា ផ្លូវ​២៧១ កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​២៧១ ស្ពាន​ព្រះមុនីវង្ស ដល់​ចំណត​បឹង​ឈូក​។​

៧ ខ្សែ​ទី​៨ ចេញពី​រង្វង់​មូល​គួច​កាណុង ផ្លូវ​៧០ ស្តុ​ប​អង់​តែ​ន​ទួលគោក ស្តុ​ប​កាំ​កូ​ស៊ី​ធី ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ផ្លូវ​សម្តេច​ជា ស៊ីម បត់​ឆ្វេង​មក​ផ្លូវ​ឧកញ៉ា​ទ្រី​ហេង ផ្លូវ​សហព័ន្ធរុស្ស៊ី បត់​ឆ្វេង​មក​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​។​
​ចំពោះ​បណ្តាញ​ខ្សែ​រត់​ដែល​ត្រូវ​បន្ថែម​ថ្មី​៖
៨ ខ្សែ​ទី​១០ ចេញពី​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា បត់​ស្តុ​ប​ផ្លូវ​២០០៤ តាមផ្លូវ​២០០៤ ផ្លូវ​សឡា ផ្លូវ​ចោមចៅ​ផ្លូវ​២១៧ ផ្លូវ​៣៧១ ស្ពាន​ព្រះមុនីវង្ស ដល់​ចំណត​បឹង​ឈូក ។​
៩ ខ្សែ​ទី​១១ ចេញពី​វត្ត​ស្លែង ផ្លូវ​ព្រែ​វែង​ពងទឹក បត់​ឆ្វេង​ផ្លូវ​ព្រៃ​ស បត់​តាម​០​្លូ​វ​២១៧ ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​(​វិលជុំ​)​។​

១០ ខ្សែ​ទី​១២ (​រត់​ជា​រង្វង់​) ចេញពី​រាជា​យ​ស្ម័​យាន មហាវិថី​សហព័ន្ធរុស្ស៊ី បត់​ឆ្វេង​តាមផ្លូវ​នេ​រុ​ហ៍ តាមផ្លូវ​ព្រះសីហនុ បត់​ស្តាំ​តាមផ្លូវ​១៦៣ បត់​ឆ្វេង​តាមផ្លូវ​៣៦០ បត់​ឆ្វេង​មក​ផ្លូវ​ត្រសក់ផ្អែម ផ្សារ​ធំថ្មី បត់​ឆ្វេង​តាមផ្លូវ​ភ្លោះ​ព្រះ​អង្គឌួង អយស្ម័យយាន។​

១១ ខ្សែ​ទី​១៣ ចេញពី​រង្វង់​មូល​គួច​កាណុង ផ្លូវ​៧០ បត់​មក​បឹងកក់ ឆ្ពោះ​មក​ក្តាន់​២ ផ្លូវ​១៦៩ មក​ស្តុ​ប​នា​ងគ​ង្ហី​ង រង្វង់​មូល​សំពៅ ផ្លូវ​១៦៣ មក​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​(​វិលជុំ​)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu