ភ្នំពេញ ៖ តារាសម្តែងនិងជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា មុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង បានប្រកាសព្រមានប្តឹងបុគ្គលដែលជាគូសត្រូវរបស់ខ្លួនខណៈដែលនាងអះអាងថាខ្លួនកំពុងប្រមូលឯកសារឲ្យបានគ្រប់គ្រាន់សិន។
ជាមួយគ្នានៃការប្រកាសដ៏ភ្ញាក់ផ្អើលរបស់តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា នេះដែរ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍លើកជាសំនួរថាតើតារាស្រីរូបនេះកំពុងមានបញ្ហាជាមួយបុគ្គលរូបណា ?។ម្យ៉ាងទៀតបុគ្គលដែលនាងគំរាមប្តឹងនោះជាអ្នកសិល្បៈដូចគ្នាឬយ៉ាងណា?។
ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញប្រយោគខ្លីថា ទ្រាំ ទ្រាំ ទ្រាំ សិន ok ចនច័ន្ទ សន្សំសំណុំរឿងវាទុកអោយច្រើនសិន ថ្ងៃនោះមកដល់គឺថា........។ ខ្នងផ្កាយប៉ុន្មានកាងអោយក៏ព្រហើនម្ល៉េះ ពិបាកណាស់មនុស្សអាងខ្នង យើងគ្មានខ្នងដូចគេ។
តាមរយៈនៃការលើកឡើងរបស់តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ខាងលើនេះ បានធ្វើឲ្យអ្នកសិល្បៈខ្លះលើកឡើងជាសំនួរថាតើអ្នកនាងកំពុងមានបញ្ហាឬជាមួយបុគ្គលរូបណា ?។មិនតែប៉ុណ្ណោះក៏មានខ្លះទៀតចង់ដឹងដែរថាតើបុគ្គលរូបនោះជានរណាគេ ជាអ្នកសិល្បៈឬស្ថិតនៅក្រៅរង្វង់សិល្បៈ?។
តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មិនទាន់អាចស្វែងរកការបំភ្លឺបាននៅឡើយទេ ទាក់ទងនឹងបញ្ហាខាងលើនេះ។ កម្ពុជាថ្មីនឹងព្យាយាមស្វែងរកការបកស្រាយពីសំណាក់តារាស្រីចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណា នៅពេលក្រោយដើម្បីស្រាយមន្ទិលរបស់មហាជន៕
Source: Kampuchea Thmey Daily
0 Comments