Ad Code

ជួសជុល​ផ្លូវ​ និង​ស្ពាន លើ​កំណាត់​ផ្លូវជាតិ​លេខ​៩៥ ប្រវែង ៧៩,៥​គីឡូម៉ែត្រ​ចាប់ពី ទីរួមស្រុក​ឆែប ដល់ ភូមិ​ភ្នំ​ដែក ស្រុក​រវៀង



ព្រះវិហារ ​៖ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​អោយធ្វើ​ដំណើរ​បាន​ស្រួល និង​ដើម្បី​ថែទាំ​ផ្លូវ​កុំអោយ​ខូចខាតធ្ងន់ធ្ងរ​ផង​នោះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដឹកនាំ​ដោយ​លោក​សំ លាង​ទ្រី​ជា​ប្រធាន​មន្ទីរ បាន​និង​កំពុង​ដាក់​គ្រឿងចក្រ​ចុះ​ធ្វើការ​ជួសជុល​ផ្លូវ​ និង​ស្ពាន លើ​កំណាត់​ផ្លូវជាតិ​លេខ​៩៥ ប្រវែង ៧៩,៥​គីឡូម៉ែត្រ​ចាប់ពី ទីរួមស្រុក​ឆែប ដល់ ភូមិ​ភ្នំ​ដែក ស្រុក​រវៀង ខេត្តព្រះវិហារ។​



លោក​សំ លាង​ទ្រី​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានអោយដឹង​ថា នៅ​ចុងខែ​តុលា ២០១៨​នេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាននិងកំពុង​ធ្វើ​ការងារ​ថែទាំ​ជាប្រចាំ លើ​កំណាត់​ផ្លូវជាតិ​លេខ​៩៥ ប្រវែង ៧៩,៥​គីឡូម៉ែត្រ​ចាប់ពី​គីឡូម៉ែត្រ ០+០០០ ទីរួមស្រុក​ឆែប ដល់​គីឡូម៉ែត្រ​៧៩+៥០០ ភូមិ​ភ្នំ​ដែក ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដោយ​សម្អាត​រុក្ខជាតិ​តាម​សង្ខាង​ផ្លូវ​, ស្រោច​កៅស៊ូ​លុប​ស្នាម​ប្រេះ ស្រុត សំបុកមាន់​, ជួសជុល​ស្ពាន និង​កៀរ​សម្រួល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​។​

លោក សំ លាង​ទ្រី ក៏បាន​សុំ​អភ័យទោស​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ជួបប្រទះ​ការលំបាក ពេល ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នេះ ស្រប​ពេលដែល​ជំនាញ​មន្ទីរ​សាធារណការ កំពុង​ធ្វើ​សកម្មភាព​ជួសជុល​ផ្លូវ​នោះ​។ លោក​ក៏បាន​អរគុណ​ដល់​ក្រុមការងារ​ជួសជុល​ផ្លូវថ្នល់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត ធ្វើការ​ជួសជុល​ផ្លូវ​នេះ​ឡើងវិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​បាន​យ៉ាង​ឆាប់រហ័ស​ ទាន់​ពេល​វេលា និង​ប្រកបដោយ​សុវត្ថិភាព៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu