Ad Code

បាតុករ​ប្រមូលផ្តុំ​នៅ​ទីក្រុង​អូស្ត្រាលី​ដើម្បី​បញ្ចប់​ការឃុំ​ឃាំង​ជនភៀសខ្លួន​ក្នុង​មណ្ឌល​លើ​កោះ



កាលពី​ថ្ងៃ​សៅរ៍ ក្រុមអ្នកតវ៉ា​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីក្រុង​ធំ​បំផុត​ទាំងពីរ​របស់​ប្រទេស​អូស្ត្រាលី​គឺ​ស៊ីដនី​និង​មែ​ល​ប៊​ន​ ដើម្បី​អំពាវនាវ​ឲ្យ​បញ្ចប់​មណ្ឌល​ឃុំឃាំង​ប៉ាស៊ីហ្វិក​ខាងត្បូង​ដ៏​ចម្រូងចម្រាស​របស់​ប្រទេស​នេះ​។ មណ្ឌល​នេះ​គឺជា​កន្លែង​ផ្តល់​ជម្រក​ដល់​ជនភៀសខ្លួន​ដែល​ព្យាយាម​ធ្វើដំណើរ​ទៅ​អូស្ត្រាលី​តាម​ទូក​។​

ការយកចិត្តទុកដាក់​ជាពិសេស​គឺ​ផ្តោតទៅលើ​សុខុមាលភាព​របស់​កុមារ​នៅលើ​កោះ Nauru ដ៏​តូច​ប៉ុន្តែ​ក្រុម​តស៊ូ​មតិ​ជនភៀសខ្លួន​បាន​និយាយថា ជនភៀសខ្លួន​ទាំងអស់​គួរតែ​ត្រូវ​ចេញពី​មណ្ឌល​ឃុំឃាំង​នេះ​។​

លោក Ian Rintoul មកពី​អង្គការ Refugee Action Coalition បាន​ប្រាប់​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​សៅរ៍​ថា “​កុមារ​ត្រូវ​ចេញ គ្រប់គ្នា​ត្រូវ​ចេញ​ហើយ​នាំ​ពួកគេ​ចេញពី​ទីនោះ​”​។​
​មនុស្ស​ជាង​១,៤០០​នាក់​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​មណ្ឌល​ឃុំឃាំង​អូស្ត្រាលី​លើ​កោះ Nauru និង Papua New Guinea ដោយ​ក្នុងនោះ​មាន​អ្នកខ្លះ​ត្រូវ​ជាប់ឃុំ​ឃាំង​អស់​រយៈពេល​ច្រើន​ឆ្នាំ​។​

អ្នករៀបចំ​ការប្រមូល​ផ្តុំ​បាន​និយាយថា មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​បាតុកម្ម​នៅក្នុង​ទីក្រុង​នីមួយៗ​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានធ្វើការ​ប៉ាន់ស្មាន​តិចជាង​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការប៉ាន់ស្មាន​ពី​ប៉ូលិស​ទេ​។​

ប្រទេស​អូស្ត្រាលី​បាន​បដិសេធ​អនុញ្ញាត​ឲ្យ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​មក​តាម​ទូក​ដើម្បី​ឈានដល់​ប្រទេស​នេះ​។ វា​និយាយថា គោលនយោបាយ​នេះ​បាន​រារាំង​អ្នករត់ពន្ធ​មនុស្ស​នៅ​តំបន់​អាស៊ី​ពី​ការធ្វើ​ពាណិជ្ជកម្ម​របស់​ពួកគេ​និង​ជួយសង្គ្រោះ​ជីវិត​ដោយ​បញ្ឈប់​មនុស្ស​មិន​ឲ្យ​ជិះទូក​ផ្សងគ្រោះថ្នាក់​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​អូស្ត្រាលី​។​

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison កំពុងស្ថិត​នៅក្រោម​សម្ពាធ​កាន់តែខ្លាំង​ក្នុងការ​ផ្តល់​ជំរក​ដល់​កុមារ​ភ្លាមៗ​នៅ​កោះ Nauru បន្ទាប់ពី​ភ្នាក់ងារ​ជំនួយ​និង​វេជ្ជបណ្ឌិត​បានលើកឡើង​នូវ​ក្តីកង្វល់​អំពី​វិបត្តិ​សុខភាព​។​

កាលពី​ថ្ងៃ​ចន្ទ មាន​ជនអន្តោប្រវេសន៍​ជា​កុមារ​ចំនួន​១១​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​កោះ Nauru សម្រាប់​ការព្យាបាល​វេជ្ជសាស្ត្រ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu