Ad Code

ប្រជាពលរដ្ឋ​រិះគន់​មន្ត្រី​អាជ្ញាធរ នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ ដឹក​សំរាម​មក​ចាក់គរ​លំអ​តាមផ្លូវ​បង្ក​ក្លិនស្អុយ​ប៉ះពាល់​សុខភាព​និង​បរិស្ថាន



ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ មាន​ទីតាំងនៅ​ភូមិ​ជ័យ​ឧត្តម ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ ខេត្តកណ្តាល បាន​សម្តែង​ការ​ខឹង​សម្បារ​ និង ​រិះគន់​ចំពោះ​មន្ត្រី​អាជ្ញាធរ​មូល ដែល​បណ្តោយ​ឲ្យ​មន្ត្រី​ផ្នែក​ទេសចរណ៍​នៅ ទីនោះ​ដឹក​សំរាម​យក​មក​ចាក់ចោល​នៅតាម​ផ្លូវ​សាធារណៈ​ដែល​បង្ក​ឲ្យមាន​ក្លិនស្អុយ​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​របស់​ពួកគាត់​។

មន្ត្រី​ទេសចរណ៍​ម្នាក់​ឈ្មោះ ប៉ាត ដែល​បាន​ដឹក​សំរាម​មកចាក់​ចោល​ទីនោះ​រាល់​ថ្ងៃ​បាន​ឆ្លើយ​ប្រាប់​ភ្នាក់ងារ​កម្ពុ​ជាថ្មី ថា សំរាម​លោក​បាន​ទទួល​បញ្ជា​ពី​មេ​ថ្នាក់លើ​របស់​លោក ឲ្យ​ដឹក​សំរាម​យក​មក​ចាក់ចោល​នៅទីនេះ ដោយ​សារ​តែ​ដី​នេះ​ជា​របស់​គាត់​។



លោក ញឹ​ប ចាន់ មេឃុំ​ផ្សារ​ដែក នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ នេះ​បាន​មានប្រសាសន៍ថា បញ្ហា​សំរាម​នេះ​ជា​រឿង​របស់​ខាង​មន្ត្រី​ទេសចរណ​ប្រចាំ​រមណីដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ ដែលមាន​ឈ្មោះ វ៉ាន ជា​អ្នក​ទទួលបន្ទុក​ក្នុង​បញ្ហា​សំរាម​នេះ។

ប្រជាពលរដ្ឋ​ស្ទើរតែ​ពេញ​ភូមិ​ជ័យ​ឧ​ត្ត​ម​ និង ​អ្នកភូមិ​ផ្សេងៗ​ទៀត​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​បញ្ហា​ដែល​ខាង​អស់លោក​មន្ត្រី​ទេសចរណ៍ និង​លោក មេ​ឃុំ​ផ្សារ​ដែក គាត់​ឲ្យ​កូនចៅ​ដឹក​សំរាម​យក​មក​ចាក់គរ​ចោល​តាមផ្លូវ​សាធារណៈ​បែបនេះ​ទេ​ ដែល​បង្ក​ក្លិនស្អុយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ដើរ​ឆ្លងកាត់​ទីនោះ​និង​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​មិន​គួរណា​ពួកគាត់​ចង់បាន​តែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួនឯង​តែ​មិន​គិត​ពី​ផលប៉ះពាល់​ដល់​ប្រជាជន​បែបនេះ​ឡើយ។

លោក ថន សុ​វណ្ណា អភិបាលស្រុក​ពញាឮ កាលពី​រយៈពេល​ជាង​២​ខែ​មុន ធ្លាប់​បាន​និយាយប្រាប់​ភ្នាក់ងារ​កម្ពុ​ជាថ្មី​ថា លោក​បាន​កំពុងតែ​ឲ្យ​គេ​ជីក​រណ្តៅ​ដី​សម្រាប់​ចាក់​សំរាម​នោះ​ហើយ ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​មានការ​ចាត់ចែង​ជីករណ្តៅ​សម្រាប់​ដាក់​សំរាម​កាកសំណល់​ពី​ទីតាំង​អ្នក​លក់ដូរ​នៅ​ជើង​ភ្នំ រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ នោះ​នៅឡើយ​ទេ​ គឺ​លោក​និយាយ​កុហក​ដោះសារ​យកតែ​រួចខ្លួន​ថា​ល្អ​ប៉ុណ្ណោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu