Ad Code

សាកលវិទ្យាល័យ Harvard ត្រូវ​តុលាការ​ជំនុំ​ជម្រះក្តី​លើ​ការរើសអើង​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី



សាកលវិទ្យាល័យ Harvard ត្រូវ​តុលាការ​ជំនុំ​ជម្រះក្តី​កាលពី​ថ្ងៃ​ចន្ទ​លើ​ដំណើរការ​ជ្រើសរើស​ការ​ចូលរៀន​ដោយ​មិន​ច្បាស់លាស់​មួយ​ដែល​អ្នក​រិះគន់​និយាយ​ថា ជាការ​រើសអើង​ប្រឆាំងនឹង​និស្សិត​អាស៊ី។

​ពាក្យបណ្តឹង​មួយ​ត្រូវបាន​ដាក់​ដោយ​ប្រើពាក្យ “​ពូជសាសន៍​” ថា​ជា​កត្តា​មួយ​ក្នុងការ​ចូលរៀន​នៅ​សាកលវិទ្យាល័យ Harvard ដែលជា​សាកលវិទ្យាល័យ​មាន​វ័យ​ចំណាស់​ជាងគេ​ហើយ​ប្រហែល​ជាមាន​កិត្យានុភាព​បំផុត​របស់​សហរដ្ឋអាមេរិក​។​

ចៅក្រម​សហព័ន្ធ​លោក Allison Dale Burroughs បាន​ស្តាប់​ការជជែក​វែកញែក​នៅក្នុង​ការកាត់ក្តី​ស៊ីវិល​នៅ​ទីក្រុង Boston ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ចំណាយពេល​៣​សប្តាហ៍​។​

សាកលវិទ្យាល័យ Harvard​បាន​បដិសេធ​ការរើសអើង​ចំពោះ​ជនជាតិ​អាស៊ី​ប៉ុន្តែ​បាន​និយាយ​ការពារ​ការប្រើប្រាស់​លក្ខ​ណៈ​វិនិច្ឆ័យ​ការជ្រើសរើស​ដែលមាន​លក្ខណៈ​ទូលំទូលាយ​របស់ខ្លួន​។​

សាកលវិទ្យាល័យ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា សមាមាត្រ​នៃ​និស្សិត​មាន​ប្រភពដើម​អាស៊ី​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០១០​មកហើយ​សព្វថ្ងៃនេះ​មាន​ចំនួន​២៣​ភាគរយ​ក្នុងចំណោម​និស្សិត​ថ្មី​ចំនួន​២,០០០​នាក់​ដែល​បានទទួល​យក​ពី​អ្នកដាក់ពាក្យ​ចំនួន​៤០,០០០​នាក់​។​

មាន​ជនជាតិ​ស្បែក​ខ្មៅ​ប្រហែល​១៥​ភាគរយ​និង​អ្នក​និយាយ​ភាសា​អេ​ស្ប៉ា​ញ​១២​ភាគរយ​។​
​នៅក្នុង​ការជជែក​ដេញដោល​ដោយ​បើកចំហរ មេធាវី Adam Mortara បាន​អះអាងថា សាកលវិទ្យាល័យ Harvard បាន​ប្រើប្រាស់​លក្ខណៈវិនិច្ឆ័យ​ផ្ទាល់ខ្លួន​ដើម្បី​ទប់ស្កាត់​ការចូល​រៀន​របស់​ជន​ជាតិ​អាស៊ី​ហើយ​គាំទ្រ​អ្នកដាក់ពាក្យសុំ​ជា​ជនជាតិ​ស្បែក​ខ្មៅ អ្នក​និយាយ​ភាសា​អេ​ស្ប៉ា​ញ​និង​ជនជាតិ​ស្បែ​កស​។​

មេធាវី​សាកលវិទ្យាល័យ​លោក Bill Lee បាន​អះអាងថា “​សាកលវិទ្យាល័យ Harvard មិនអាច​សម្រេច​គោលដៅ​អប់រំ​របស់ខ្លួន​ដោយ​មិន​ពិចារណា​លើ​ពូជសាសន៍​ទេ​”​។ លោក​អះអាងថា ពូជសាសន៍​មិនមែនជា​រឿង​អវិជ្ជមាន​ក្នុងការ​ចុះឈ្មោះ​ចូលរៀន​ឡើយ​។​

ស្របពេល​ជាមួយគ្នា​នោះ រដ្ឋបាល​របស់លោក​ប្រធានាធិបតី Donald Trump បាន​គាំទ្រ​ពាក្យបណ្តឹង​នេះ​ដោយ​អះអាងថា សាកលវិទ្យាល័យ Harvard បាន​ចូលរួម​ក្នុង “​តុល្យភាព​ពូជសាសន៍​” នៅក្នុង​ដំណើរការ​ចូលរៀន​រប​ស់​ខ្លួន​ដោយ​តម្លើងថ្លៃ​សម្រាប់​និស្សិត​ដែលមាន​ប្រភពដើម​នៅ​អាស៊ី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu