Ad Code

អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ឥស្លាម​ម៉ាឡេស៊ី​Jakim ឯកភាព កញ្ចប់​ថវិកា ៤០​ម៉ឺន​ដុល្លារ បន្ថែម ដើម្បី​ព​ន្លឿ​ន​កិច្ចការ​ហា​ឡា​ល់



ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ឥស្លាម​ម៉ាឡេស៊ី​JKIM បាន សម្រេច ផ្ដល់​ជំនួយ​ជា​សាក់​ប្រាក់​កញ្ចប់​ថវិកា មានតម្លៃ ៤០​ម៉ឺន​ដុល្លារ បន្ថែម​ទៀត ក្នុងចំណោម​កញ្ចប់​ថវិកា​១​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ឯកភាព រ៉ាប់រង ដើម្បី​ប្រើ ប្រាស់​ក្នុង​ចំណាយ​ផ្សេងៗ​លើ​ផ្នែក​បច្ចេកទេស និង​លើក​កំពស់​វិស័យ​ហា​ឡា​ល់ នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​ការវិវត្តន៍​ជឿនលឿន​ទៅមុខ​ប្រកបដោយ​ចីរភាព។

នេះ​គឺជា​ការ​លើក​ឡើង របស់​លោក​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលបន្ទុក​បេសកកម្ម​ពិសេស ក្នុងឱកាស​ដែល​លោក ជាមួយ ឥស្សរជន បណ្តា​ក្រសួង​នានា បានទទួល​ជួប គណៈប្រតិភូ​JKIM នៅឯ​ស្នាក់ការ​កណ្តាល​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ដឹកនាំ ដោយ លោក Datuk Haji Mohd Nordin Ibrahim អមដំណើរ​ជាមួយនឹង​គណៈ ប្រតិភូ​ចំរុះ​ពី​ម៉ាឡេស៊ី និង​តួរ​គី កាលពី​រសៀល​ថ្ងៃសៅរ៍​៤​កើត​ខែអស្សុជ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០១៨​នេះ​។



លោក Datuk Haji Mohd Nordin Ibrahim បាន​បញ្ជាក់​ថា ក្នុងនាម​ប្រទេស​ជើងចាស់​ដែល​មាន​បទពិសោធន៍ និង​ធនធាន​គ្រប់គ្រាន់ លើ​ក្របខណ្ឌ​ហា​ឡា​ល់ សូម​បន្ត​ជា​ដៃគូ​សហការ និង​ជ្រោមជ្រែង​ដល់​ភាគី​កម្ពុជា លើ​លក្ខខណ្ឌ​បច្ចេកទេស ក៏ដូចជា​ការចូលរួម​ផ្សព្វផ្សាយ​ពី​ឱកាស​វិនិយោគ​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​ជា​ប្រទេស​ដែល​មាន​លក្ខណៈ​អំណោយផល​ខ្ពស់​ទាំង​ធនធានធម្មជាតិ វត្ថុធាតុដើម និង កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ហើយ​ជាពិសេស​កម្ពុជា កំពុង​តែមាន​សេដ្ឋកិច្ច​រីកចម្រើន​ទៅមុខ ដែលមាន​កំណើនសេដ្ឋកិច្ច​ជាង ៧​ភាគរយ​ប្រចាំឆ្នាំ​។

លោក​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ កោតសរសើរ និង ថ្លែងអំណរគុណ ដល់​ភាគី​ម៉ាឡេស៊ី អគ្គនាយកដ្ឋាន​ឥស្លាម​ម៉ាឡេស៊ី ដែលជា​និច្ចកាល​តែងតែ​ផ្តល់​ការគាំទ្រ រាល់​សកម្មភាព​នានា ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍​ខ្មែរឥស្លាម ជាពិសេស គឺ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ហា​ឡា​ល​នៅ​កម្ពុជា​។

លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​រំលឹក​ថា ក្រៅពី​កញ្ចប់​ថវិកា​១​លាន​ដុល្លារ សម្រាប់​ទ្រទ្រង់​វិស័យ​ហា​ឡា​ល់ នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤​មក អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ឥស្លាម​ម៉ាឡេស៊ី​JKIM បាន​ឧបត្ថម្ភ​គិត​ជា​ថវិកា ១៩៦៩,៥៣៤ ដុល្លារ ក្នុង​ការ​ផ្តល់​ជំនួយ​សាងសង់​ព្រះវិហារ​ឥស្លាម សូ​រ៉ាវ វិទ្យាស្ថាន ,​សាលា ,​អន្តេវាសិកដ្ឋាន​សិស្ស ,​ពង្រីក​ដី​ទីធ្លា​សាលា ,​សិក្ខាសាលា ,​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ផ្សេងៗ កម្ម​ពិធី​ស្រាយ​បួស ,​កុមារកំព្រា ,​ចាស់ជរា ,​គូរ​បាន និង​ជំនួយ​គ្រោះធម្មជាតិ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu