Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពីបទ​រំលោភ​សេពសន្ថវៈ​ លើ​នារី​ម្នាក់​បានសម្រេច​



រតនគិរី ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​អធិការ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បរ​កែវ ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឡា​មិញ ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​បានសម្រេច​។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​០៥​នាទី​រសៀល​ ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ ត្រង់​ចំណុច​ភូមិ​គ្លិះ ឃុំ​ស៊ើង ស្រុក​បរ​កែវ ខេត្ត​រតនគិរី។

អធិការ​នគរបាល​ស្រុក​បរ​កែវ​ លោក​ ជួប វណ្ណ​រក្ស បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ ទីង ទឹម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ទំពួន សញ្ជាតិ​ខ្មែរ ​មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​សំ ឃុំ​តេន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។

​លោក​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ជនរង​គ្រោះ កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨និង០០​នាទី​ព្រឹក រីឯ​ជនរងគ្រោះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ពី​អត្តសញ្ញាណ​នោះ​ឡើយ ​ដោយសារ​ពាក្យបណ្ដឹង​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា ​កន្លង​ទៅ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu