Ad Code

អូស្ត្រាលី ​នឹង​ដក​ជនភៀសខ្លួន​កុមារ​ចេញពី​មណ្ឌល​ឃុំឃាំង​ប៉ាស៊ីហ្វិក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ



អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា ប្រទេស​អូស្ត្រាលី​នឹង​ដក​ជនភៀសខ្លួន​កុមារ​ចេញពី​មណ្ឌល​ឃុំឃាំង​ប៉ាស៊ីហ្វិក​ដាច់​ស្រ​យាល​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ​ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី Scott Morrison បាន​ស្វែងរក​ការគាំទ្រ​សម្រាប់​រដ្ឋាភិបាល​របស់​គាត់​ដែល​ត្រៀម​នឹង​ក្លាយទៅជា​រដ្ឋបាល​សំឡេង​ភាគតិច។

​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង​របស់​ទីក្រុង​កង់​បេ​រ៉ា​បាន​ត្រូវបាន​គេ​មើលឃើញថា អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​ស្ទាក់ចាប់​នៅ​សមុទ្រ​ខណៈ​ព្យាយាម​ទៅដល់​ប្រទេស​អូស្ត្រាលី​គឺ​ត្រូវបាន​បញ្ជូនទៅ​ជំរំ​នៅ​កោះ Papua New Guinea និង​កោះ​ប៉ាស៊ីហ្វិក​ភាគខាងត្បូង Nauru​។​

ខណៈដែល​ភ្នាក់ងារ​ជំនួយ​នានា​បាន​អំពាវនាវ​ឲ្យ​ដកចេញ​ជនភៀសខ្លួន​ជាង​១,០០០​នាក់​ដែល​ត្រូវបាន​ឃុំឃាំង​អស់​រយៈពេល​ជាង​៥​ឆ្នាំ​នោះ​, លោក Morrison កំពុងស្ថិត​នៅក្រោម​សម្ពាធ​យ៉ាងខ្លាំង​ក្នុង​ការតាំង​ទីលំនៅ​កុមារ​ចំនួន​៤០​នាក់​ដែល​កំពុង​ជាប់ឃុំ​នៅលើ​កោះ Nauru ចំពេល​មានការ​ព្រមាន​ថា ពួកគេ​កំពុង​រងគ្រោះ​ពី​ការថយចុះ​សុខភាព​ផ្លូវចិត្ត​។​

ដោយ​លម្អិត​អំពី​កាលវិភាគ​ជា​សាធារណៈ​សម្រាប់​ការដក​កុមារ​, លោក George Brandis ឧ​ត្ត​ម​ស្នងការ​របស់​ប្រទេស​អូស្ត្រាលី​ប្រចាំ​ចក្រភព​អង់គ្លេស​បាន​និយាយថា ទីក្រុង​កង់​បេ​រ៉ា​នឹង​ដក​កុមារ​ចេញ​បើទោះបីជា​លោក​មិនបាន​បញ្ជាក់​អំពី​ទីកន្លែង​ដែល​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅ​ក៏ដោយ​។​
​តាមរយៈ​ការតាំង​ទីលំនៅ​ជនភៀសខ្លួន​កុមារ​, លោក Morrison នឹង​បំពេញតម្រូវការ​សំខាន់​មួយ​ពី​សមាជិកសភា​ឯករាជ្យ​ជាច្រើន​សម្រាប់​ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​របស់គាត់​។​

គណបក្ស​សេរីនិយម​ដែល​កំពុង​កាន់អំណាចរ​ប​ស់លោក Morrison កំពុងតែ​ឈានទៅរក​ការបាត់បង់​សំឡេង​ភាគច្រើន​មួយ​អាសនៈ​របស់ខ្លួន​ខណៈដែល​អ្នកបោះឆ្នោត​នៅក្នុង​មណ្ឌល​ក្រុង​ស៊ីដនី​នឹង​ជ្រើសរើស​សមាជិក​ឯករាជ្យ​មួយរូប​ដើម្បី​ជំនួស​អតីត​នាយករដ្ឋមន្ត្រី Malcolm Turnbull​។​

គណកម្មាធិការ​បោះឆ្នោត​អូស្ត្រាលី​បាន​និយាយថា ការរាប់​សន្លឹកឆ្នោត​នៅតែ​បន្ត​ខណៈ​បេក្ខជន​ឯករាជ្យ Kerryn Phelps កំពុង​នាំមុខ​បេក្ខជន​នៃ​គណបក្ស​សេរីនិយម​ដោយ​សំឡេងឆ្នោត​ជិត​១,៨០០​សន្លឹក​៕ REUTERS

[caption id="attachment_991541" align="alignnone" width="700"] ​[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu