Ad Code

មន្ទីរ​សាធារណការ ខេត្តព្រះវិហារ​កំពុង​ជួសជុល ថែទាំ​ផ្លូវជាតិ​លេខ ៩២ ចាប់ពី​ព្រំប្រទល់ ព្រះវិហារ​-​ស្ទឹងត្រែង ស្ថិត​ក្នុង​ស្រុក​ឆែប ប្រវែង​ជាង ៨៧​គីឡូម៉ែត្រ



ភ្នំពេញ​ ៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ​បាន​កំពុង​ជួសជុល ថែទាំ​ផ្លូវជាតិ​លេខ ៩២ ចាប់ពី​ព្រំប្រទល់ ព្រះវិហារ​-​ស្ទឹងត្រែង ស្ថិត​ក្នុង ស្រុក​ឆែប ដែល​មាន​ប្រវែង​ជាង ៨៧​គីឡូម៉ែត្រ ដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរណ៍ ក្នុង​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។



លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ ក្រុមការងារ​ថែទាំ​ប្រចាំ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាននឹងកំពុង​ធ្វើ​សកម្មភាព​ការងារ​ថែទាំ​ប្រចាំ ផ្លូវជាតិ​លេខ ៩២ ពី​ព្រំប្រទល់ ព្រះវិហារ​-​ស្ទឹងត្រែង ស្ថិត​ក្នុង​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ដល់​បន្ទាយ​ស្រមោច ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​មាន ប្រវែង​សរុប ៨៧,៨ គីឡូម៉ែត្រ ហើយ​ការងារ​នេះ​អនុវត្ត​ដោយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu