Ad Code

អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​ថា ​៖ ​ប្រជាពលរដ្ឋ​កម្ពុជា​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​របស់​ជប៉ុន ដោយសារ​គុណភាព​និង​មនោសញ្ចេតនា



ភ្នំពេញ​ ៖ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​លោក​តៃ​ម៉ី វ៉ា​តា​ណា​បេ អគ្គនាយក នៃ​នាយកដ្ឋាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ស្នាក់​ការ​កណ្តាល​ជប៉ុន និង​លោក ខេន​តា​រ៉ូ អាគី​ម៉ូតូ តំណាង​ឲ្យ​ក្រុមហ៊ុន​មី​តស៊ូ​ប៊ី​ស៊ី នា​រសៀល​ថ្ងៃទី​១៤​ ខែវិច្ឆិកា ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ​តាំង​ពី​ដើម​រៀងមក ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៩០%​ចូលចិត្ត​ប្រើ​សម្ភារៈ និង​ទំនិញ​ជប៉ុន​ជាពិសេស​ដូចជា​រថយន្ត​,​ឬ​ម៉ូតូ​ ដែល​ពេញនិយម​នៅ​កម្ពុជា​។



លោក​ឃួ​ង ស្រេង បញ្ជាក់​ថា មូលហេតុ​ចម្បង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ចូលចិត្ត​ប្រើ​សម្ភារៈជប៉ុន​គឺ​ដោយសារ​របស់​មានគុណ​ភាពល្អ​,​និង​មាន​មនោសញ្ចេតនា​ជាមួយ​ជប៉ុន​។



លោក​អភិបាល​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជ​រដ្ឋាភិ​បាល និង​ប្រជាជន​ជប៉ុន​តាម​រយៈ​អង្គការ​JICA តែង​បាន​ជួយ​ឧបត្ថម្ភ និង​ផ្តល់ជំនួយ​ជា​ប្រាក់កម្ចី​ការប្រាក់​ទាប ឬ​ជា​ជំនួយឥតសំណង​ដល់​កម្ពុជា​ ពិសេស​ជួយ​ដល់​រាជធានី​ភ្នំពេញ​ទាំង​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មាន​ផ្លូវ​,​លូ​,​ប្រឡាយ​,​ប្រព័ន្ធ​ចរាចរ​ក្នុង​ទីក្រុង​ជាដើម​។



នេះ​បញ្ជាក់​ថា ជប៉ុន​មិនដែល​បោះបង់ចោល​ប្រទេស​ដ៏​តូច​១​នេះ​ទេ​ ទាំង​ក្នុងដំណាក់កាល​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា​ក៏​ដូច​បុព្វហេតុ អភិវឌ្ឍ​ន៍​នៅ​កម្ពុជា​ផងដែរ​ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​។

លោក​តៃ​ម៉ី វ៉ា​តា​ណា​បេ បាន​ថ្លែង​ថា បើ​ប្រៀបធៀប​ក្នុង​រយៈ ពេល​៣​ឆ្នាំ​ចុងក្រោយ​មកដល់ពេលនេះ​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​ខ្លាំង ​ប្រកបដោយ​មោទនភាព​។



តាមរយៈ​អង្គការ​JICA និង​ក្រុមហ៊ុន​Mitsubishi Corporation គឺ​ជប៉ុន​នៅតែ​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ និង​ផ្តល់​ជំនួយ​ដល់​រាជធានី​ភ្នំពេញ​ជានិច្ច​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu