Ad Code

រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បុក​ម៉ូតូ​២​គ្រឿង​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​និង​របួស​២​នាក់​



ឧ​ត្ត​រ​មានជ័យ ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បណ្ដាល​ឲ្យ​មនុស្ស​ស្រី​ម្នាក់​ស្លាប់​នៅ នឹង​កន្លែង​ និង​២​នាក់​ទៀត​របួសធ្ងន់ បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័រ បុក​នឹង​ម៉ូតូ​២​គ្រឿង
​ក្នុង​ទិសដៅ​ស្របគ្នា ​ពី​ជើង​ទៅ​ត្បូង នៅ​ផ្លូវជាតិ​លេខ​៦៧B​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​យប់ ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ឃ្លាំង​កណ្ដាល ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​ចរាចរណ៍​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា ៖​
១-​អ្នកបើកបរ​រថយន្ត​ឈ្មោះ ចែម ផាន្នី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់​ភូមិ​ជាំ ឃុំ​ត្រ​ពាំ​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេ​ត្ឧ​ត្ត​រ​មានជ័យ បើកបរ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ស៊េរី ២០០១ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA -8593 (​ពុំមាន​រងរបួស​)។
២-​អ្នកបើក​ម៉ូតូ​ឈ្មោះ ជុំ ជិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ឯកភាព ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​របួសធ្ងន់​) ធ្វើការ​កាស៊ីណូ

៣-​អ្នករួមដំណើរ​ឈ្មោះ ស៊ា សៀង ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​ស្លាប់​)។
៤-​អ្នកបើកបរ​ម៉ូតូ ឈ្មោះ​ ទីន សូ​ម៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​( របួសធ្ងន់​)​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ថានភាព​ផ្លូវត្រង់​ម៉ូតូ​ខូច​ធ្ងន់​២​គ្រឿង រថយន្ត​ខូច​ធ្ងន់​១​គ្រឿង មូល​ហេតុ​ដោយ​សារ​រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន។

បច្ចុប្បន្ន ​វត្ថុតាង​ ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​ ដើម្បី​បន្ត​នីតិ​វិធី​ទៅ​តាម​ផ្លូវច្បាប់​៕
​​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu