Ad Code

ជនជាតិ​អាមេរិក​កាំង​ម្នាក់ ដេក​ស្លាប់​ដោយសារ​មាន​រោគ​ប្រចាំ​កាយ



បាត់ដំបង ៖ ជនជាតិ​អាមេរិក​កាំង​ម្នាក់ ដែលមាន​ភរិយា​ជា​ជនជាតិខ្មែរ​ បាន​ដេកស្លាប់​នៅ​នឹង​លំនៅឋាន​របស់​ភរិយា ដោយសារតែ​ជនជាតិ​រូបនេះ​មាន​រោគ​ប្រចាំ​កាយ​ដ៏​រ៉ាំរ៉ៃ រហូតដល់​គ្រូពេទ្យ​លែង​ហ៊ាន​ទទួល​ព្យាបាល​ ព្រោះ​លែង​មាន​សង្ឃឹម​នឹង​រស់។​

ការ​ដេក​ស្លាប់​នេះ កាលពី​វេលា​ម៉ោង៤និង៣០នាទី ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​នឹង​ផ្ទះ​ប្រពន្ធ ក្នុង​ក្រុម​ទី​១៤ ភូមិ​ពាក់​ស្បែក ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដោយ​ជនជាតិ​អាមេរិក​កាំង​នេះ​មាន ឈ្មោះ ភី​ត​ទ្រី​វ៉ូត​ឌី​ផល​(PETREA WOODYPAUL) ភេទ​ប្រុស អាយុ​៥២​ឆ្នាំ។​

​បើតាម​ការរៀបរាប់​ពី​សំណាក់​ប្រពន្ធ​ ឈ្មោះ កែម ចាន់​ធឿន អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុង​ភូមិ/ឃុំ​ខាងលើ បាន​និយាយ​ថា ប្តី​របស់​គាត់​ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​អាមេរិក​កាំង គឺ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រោយមក​គាត់​ក៏មាន​ជំងឺ​ប្រចាំកាយ ដោយ​គ្រូពេទ្យ​បាន​អះអាងថា ជា​ប្រភេទ​ជំងឺ មហារីក​ រហូត​ក្រោយមក​ក៏​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ឡើងៗ រហូត​សឹងតែ​គ្រូពេទ្យ​លែង​ចង់​ព្យាបាល ដោយសារតែ​គ្មាន​សង្ឃឹម​នឹង​រស់។​

លុះដល់​ថ្ងៃ​ខាងលើ គាត់​ក៏បាន​ទទួលមរណភាព​តែម្ដង ដោយ​មិនអាច​ព្យាបាល​បាន ហើយ​បច្ចុប្បន្ន​នេះ សមត្ថកិច្ច​ក៏បាន​ចុះ​ពិនិត្យ​ដែរ​ ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ថា ពិតជា​ស្លាប់​ដោយសារ​រោគ​ប្រចាំ​កាយ​មែន៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu