Ad Code

មាន​ជំងឺ​ប្រចាំ​កាយ​លេបថ្នាំ​ បណ្ដាល​ឲ្យ​ប្រតិកម្ម​ស្លាប់



ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ ខណៈ​ដែល​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ទៅ​ទិញ​ថ្នាំ​មក​លេប ក៏ប៉ុន្តែ​ដោយសារ​សុខភាព​មាន​បញ្ហា​កម្លាំង​ចុះ​ខ្សោយ​ផង បែរ​ជា​ប្រតិកម្ម​ថ្នាំ​បណ្ដាល​ឲ្យ​គាំងបេះដូង​ស្លាប់​គ្មាន​អ្នកណា​ជួយ​ទាន់​ឡើយ តែ​ដោយ​មិន​អស់ចិត្ត​ ទើប​ក្រុម​គ្រួសារ​ហៅ​ក្រុម​សង្គ្រោះ ទៅ​ពិនិត្យ​ជាក់ស្តែង​អ្វី​បាន​ហួសពេល​អស់​ទៅ​ហើយ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ ស្ថិតនៅ​បុរី​សន្តិភាព​២​ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌពោធិ៍សែនជ័យ។



ជនរងគ្រោះ មានឈ្មោះ ព្រំ ឋាន ហៅ សួគ៌ ឋាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់ «​លើសឈាម​» មាន​ទីលំនៅ​ផ្ទះ​កើតហេតុ មាន​ស្រុកកំណើត ភូមិ​ព្រៃ​ភ្នៀ​ត ឃុំ​សំឡី​ ស្រុកកំពង់​រោទ៍​ ខេត្តស្វាយរៀង។

តាម​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ជា​បុរស​ពោះម៉ាយ មាន​ជំងឺ​ប្រចាំ​កាយ លើសឈាម មើល​ពុំជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ ប្រើប្រាស់​ថ្នាំ​ជាប្រចាំ​ ស្រាប់តែ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៥​ ខែវិច្ឆិកា​នេះ​ អាការៈ​ជំងឺ​រើ​ធ្វើទុក្ខ​ឡើង​ជនរងគ្រោះ​បាន​ទិញ​ផ្សំ​ថ្នាំ​មក​ហូប លុះ​មួយ​ម៉ោង​ក្រោយ បែរ​ជា​ប្រតិកម្ម​ថ្នាំ រឹង​ដៃ​ជើង ក្រុម​គ្រួសារ ជួយ​មិនទាន់ គាំងបេះដូង​ស្លាប់​បាត់ ដោយ​មិន​អស់ចិត្ត ពលរដ្ឋ​ក្បែរ​ខាង​និង​ក្រុម​គ្រួសារ​បាន​ហៅ​ក្រុម​សង្គ្រោះ​ឲ្យ​ជួយ​ទៅ​ពិនិត្យ​បន្ថែម​ជាក់ស្តែង តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។



ក្រោយពី​ជនរងគ្រោះ​ស្លាប់​ដោយសារ​ប្រតិកម្ម​ថ្នាំ​បែបនេះ សាច់ញាតិ​រាយការណ៍​ប្រាប់ អាជ្ញាធរ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ និង​ សុំ​ឲ្យ​ជួយ​សម្រួល​បញ្ជាក់​លិខិត​មរណភាព​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu