បណ្តាញសារព័ត៌មានបច្ចេកវិទ្យាល្បីៗទូទាំងពិភពលោក កំពុងតែចុះផ្សាយ និងកោតសរសើរពីទូរទស្សន៍សាមសុងស៊េរីថ្មី QLED 8K, Q900R ដែលវាមានសមត្ថភាព ធ្វើឲ្យរូបភាពកាន់តែច្បាស់ និងបែបធម្មជាតិពិតៗ សម្រាប់ការរចនាវិញបែប Digital គឺស្អាតគ្មានទាស់ ថែមទាំងមានបំពាក់នូវបច្ចេកវិទ្យា 8K AI Upscaling ផងដែរ។
នៅក្នុងព្រឹត្តិការណ៍ IFA 2018, ទូរទស្សន៍សាមសុង Q900R QLED 8K ទទួលបានការគ្រាំទ្រយ៉ាងច្រើន និងពេញនិយមពីសំណាក់អ្នកជំនាញ ខាងឧស្សាហកម្ម និងអ្នកនៅក្នុងឧស្សាហកម្ម ជាមួយនឹងដំណោះស្រាយយ៉ាងពិតប្រាកដ របស់ទូរទស្សន៍សាមសុង QLED 8K ដែលបានបំពាក់ដោយបច្ចេកវិទ្យា ដ៏ទំនើប 8K AI upscaling របស់ក្រុមហ៊ុនសាមសុង។ ក្រុមហ៊ុនក៏កំពុងតែជំរុញផ្នែកបច្ចេកវិទ្យា ទូរទស្សន៍ឲ្យមានភាពជឿនលឿន និងសមស្របសម្រាប់អតិថិជនជុំវិញពិភពលោក។
ភាពជឿទុកចិត្តលើបច្ចេកវិទ្យាមួយនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន បច្ចេកវិទ្យាល្បីល្បាញ និងត្រួតពិនិត្យដោយប្រព័ន្ធផ្សព្វផ្សាយ របស់ចក្រភពអង់គ្លេស។ Q900R ត្រូវបានគេដាក់ពិន្ទុយ៉ាងល្អឥតខ្ចោះគឺ 5/5 ដែលបញ្ជាក់ថា "វាគឺការចាប់ផ្តើមមួយនៃទូរទស្សន៍ 8K មុនដំបូងគេបង្អស់"។ ទីពីរ វាគឺជាទូរទស្សន៍ ដែលមានរូបភាពច្បាស់ជាងគេ ដែលមិនធ្លាប់មានពីមុនមក។ នៅពេលដែលបច្ចេកវិទ្យាទាំងពីរនេះ ត្រូវបានដាក់បញ្ចូលគ្នា ធ្វើឲ្យអ្នកទទួលបាននូវគុណភាពរូបភាព ភ្លឺច្បាស់តាមបែបធម្មជាតិ និងមានមានអារម្មណ៍ថា កំពុងនៅទីកន្លែងនោះពិតៗ។
ម្យ៉ាងវិញទៀត គេហទំព័រ Pocket-Lint, ដែលជាគេហទំព័រព័ត៌មានបច្ចេកវិទ្យា របស់ចក្រភពអង់គ្លេសបានសរសើរ ចំពោះប្រព័ន្ធដំណើរការរបស់ទូរទស្សន៍សាមសុង QLED 8K នេះផងដែរ ដោយទទួលស្គាល់ថា វាមានសមត្ថភាពខ្ពស់ ក្នុងការដំណើរការលើការផ្តល់រទិន្នន័យដ៏ធំសម្បូរបែប ជាហេតុធ្វើឲ្យកម្រិតច្បាស់ របស់ទូរទស្សន៍កាន់តែល្អឥតខ្ចោះ។ ទូរទស្សន៍ QLED 8K បានផ្តល់នូវបទពិសោធន៏ HDR (High Dynamic Range) ដ៏ល្អបំផុតដែលលោកអ្នកមិនធ្លាប់បានឃើញ នៅក្នុងទូរទស្សន៍ណាមួយនៅឡើយ រហូតមកដល់សព្វថ្ងៃនេះ។
បន្ថែមលើនេះទៀត គេហទំព័រ HD Guru ដែលជាគេហទំព័រ ត្រួតពិនិត្យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកក៏បានផ្តល់ពិន្ទុ 5/5 ទៅលើស្តង់ដារកម្រិត Full HD ដែលមានភាពភ្លឺច្បាស់ និងរស់រវើក ជាអ្វីដែលពួកគេចង់បាន។ ទូរទស្សន៍សាមសុង QLED 8K បានផ្តល់នូវរូបភាពដ៏ភ្លឺច្បាស់បំផុត ជាមួយបទពិសោធន៍កម្រិតពណ៌ខ្មៅដិត និងពណ៌ដ៏សម្បូរបែប ដែលធ្វើឲ្យអ្នកអាចមើលឃើញយ៉ាងច្បាស់ ។
ទស្សនាវដ្ដី Forbes ក៏បានសម្តែងការចាប់អារម្មណ៍ផងដែរថា "ទោះបីជាទូរទស្សន៍ប្រភេទ 8K នៅមានកម្រិតក៏ដោយ ប៉ុន្តែ pixels នៅតែរក្សាភាពច្បាស់របស់វាបានល្អណាស់ ពិតជាគួរអោយភ្ញាក់ផ្អើលជាខ្លាំងចំពោះគុណភាពរូបភាព"។ សារព័ត៌មានបច្ចេកវិទ្យា ដ៏ល្បីល្បាញមួយផ្សេងទៀត ដែលមានឈ្មោះថា Digital Trends ក៏បាននិយាយដែរថា នាពេលបច្ចុប្បន្ននេះ មិនមានទូរទស្សន៍ 85 inch ណាដែលល្អជាងនេះទៀតទេនៅលើភពផែនដី។ ម្យ៉ាងទៀត នៅវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសំឡេង និងវីដេអូ បានផ្តល់ពានរង្វាន់ដល់ Q900R ហើយបាននិយាយថា "ប្រសិនបើអ្នកអាចមានលទ្ធភាព ដាក់វានៅក្នុងផ្ទះ វាជាការបង្ហាញដ៏អស្ចារ្យមួយ ពីព្រោះជា Top Choice របស់វេបសាយ AVS សម្រាប់ឆ្នាំ 2018”។
សម្រាប់ទូរទស្សន៍សាមសុង QLED 8K នេះផងដែរ នឹងមានវត្តមាននៅលើទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗនេះ៕
Source: Kampuchea Thmey Daily
0 Comments