Ad Code

ក្រុម​កីឡាករ Arsenal​ត្រូវបាន​គេ​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ​កំពុង​ហឺត​សារធាតុ​អុក​ស៊ីដនី​ត្រូ​ដ​



កាលពី​ថ្ងៃ​សុក្រ ក្លិប Arsenal​បាន​និយាយថា ពួកគេ​នឹង​ដាស់តឿន​ក្រុមកីឡា​ករពី​ទំនួល​ខុសត្រូវ​របស់​ពួកគេ ក្រោយ​វីដេអូ​មួយ​ឃើញ​តារាបាល់ទាត់​ជាច្រើន​របស់​ពួកគេ ហឺត​សារធាតុ​អុក​ស៊ីដនី​ត្រូ​ដ​។​

កីឡាករ​ទាំងនោះ​ដែល​រួមទាំង​កីឡាករ Mesut Ozil, Pierre-Emerick Aubameyang, Alexandre Lacazette និង​កីឡាករ Matteo Guendouzi ឃើញ​មាននៅ​ក្នុង​វីដេអូ ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព ហើយ​ត្រូវបាន​គេ​ចុះផ្សាយ​ដោយ​កាសែត The Sun​កាលពី​ថ្ងៃ​សុក្រ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្លិប Arsenal​បាន​និយាយថា ក្រុម​កីឡាករ​នឹងត្រូវ​និយាយ​គ្នា​ពី​ករណី​មួយ​នេះ ហើយ​និង​ក្រើនរំឭក​ពី​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ក្នុងនាម​ជា​អ្នកតំណាង​របស់​ក្លិប​។​

សូមបញ្ជាក់ថា សារធាតុ​អុក​ស៊ីដនី​ត្រូ​ដ ដែលជា​ប្រភេទ​ឧស្ម័ន​នោះ គឺជា​សារធាតុ​អា​ចរក​ទិញ​បាន​ដោយ​សេរី បើទោះបីជា​តាមន័យ​បច្ចេកទេស វា​ខុសច្បាប់​ក្នុងការ​លក់​សម្រាប់​គោលបំណង​កម្សាន្ត​ក៏ដោយ​។​

នៅក្នុង​វីដេអូ​នេះ ដែល​គេ​រាយការណ៍​ថា​កើតឡើង​នៅលើ​រុក្ខវិថី​មួយកន្លែង​ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍ មុនពេល​ចាប់ផ្តើម​យុទ្ធនាការ​បាល់ទាត់​បច្ចុប្បន្ន​នោះ គេ​ឃើញ​កីឡាករ​ដទៃទៀត​របស់​ក្លិប Arsenal​ដែល​រួមទាំង​កីឡាករ Henrikh Mkhitaryan បាន​បដិសេធ​​មិន​ប្រើប្រាស់​ឧស្ម័ន​មួយ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu