Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៧​ធ្នូ​ កើតឡើង​៦​លើក ​ស្លាប់​១​នាក់ និង​របួសធ្ងន់​ស្រាល​៧​នាក់​



​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន៦​លើក ( យប់៤​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់១​នាក់ ( ប្រុស ) រងរបួស​ធ្ងន់៦​នាក់ ( ស្រី១​នាក់ ) និង​រងរបួស​ស្រាល១​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព២​នាក់ ( យប់គ្មាន )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៦​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១០​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន៦​គ្រឿង រថយន្ត​ធុន​តូច ចំនួន២​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន២​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី មិន​គោរព​សិទ្ធិ៣​លើក , ប្រជែង​គ្រោះថ្នាក់១​លើក ( ស្លាប់១​នាក់ ) , និង បត់​គ្រោះថ្នាក់២​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន២​លើក និង​ផ្លូវ​ខេត្ត ចំនួន៤​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន៣​លើក រថយន្ត​ធុន​តូច ចំនួន២​លើក និង​រថយន្ត​ធុន​ធំ ចំនួន ១​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ភ្នំពេញ៤​លើក របួស៥​នាក់ ខេត្ត​កំពង់ចាម១​លើក ស្លាប់១​នាក់ និង​ខេត្ត​បន្ទាយមានជ័យ១​លើក របួស២​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​៧៣​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣២​នាក់ របួស​សរុប​១០១​នាក់ ក្នុង​នោះ​របួសធ្ងន់៦៨​នាក់ និង​រងរបួស​ស្រាល៣៣​នាក់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu