Ad Code

កីឡាការិនី​ចូលរួម​ប្រណាំង​ទូកក្តោង ត្រូវបាន​គេ​ជួយសង្គ្រោះ នៅក្នុង​មហាសមុទ្រ Southern Ocean



ក្រុម​ជួយសង្គ្រោះ បាន​និយាយ​ប្រាប់ AFP​ថា កីឡាការិនី​អង់គ្លេស Susie Goodall ដែល​បាន​ចូលរួម​ប្រណាំង​ជិះទូក​ក្តោង Golden Globe Race ត្រូវបាន​គេ​ស្រង់​ចេញពី​មហាសមុទ្រ Southern Ocean ដែល​ជួប​ព្យុះ ដោយ​នាវា​ចិន កាលពី​ថ្ងៃ​សុក្រ រយៈពេល​១​ថ្ងៃ ក្រោយពី​ទូក​របស់​នាង បាន​ខូច​។​

កីឡាការិនី Goodall ត្រូវបាន​ជួយសង្គ្រោះ​កាលពី​វេលា​ម៉ោង​១៥ ម៉ោង​សកល ហើយ​បច្ចុប្បន្ន​នាង​នៅលើ​នាវា​ដែល​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង Punta Arenas ស្ថិតនៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ឈី​លី​។

​រូបថត​បង្ហោះ​តាម Twitter​ដោយ​ក្រុម​ជួយសង្គ្រោះ ឃើញ​នាង Goodall មាន​ក្រណាត់​រុំ​ក្បាល នៅលើ​ទូក Tian Fu ដែល​ដោត​ទង់ជាតិ​ហុងកុង​។​

ក្រុម​អ្នករៀបចំ​ការប្រណាំង Golden Globe Race បានប្រកាស​នៅលើ​វែបសាយ​របស់​ពួកគេ​ថា នាង Susie នៅលើ​នាវា​ហើយ ពិតជា​អស្ចារ្យ​ខ្លាំងណាស់​! សារ​មួយ​នេះ ទើបតែ​ទទួលបាន​ពី​នាង Susie Goodall ។​

ពួកគេ​បាន​បន្តទៀតថា នេះ​គឺជា​ព័ត៌មាន​ដ៏​អស្ចារ្យ​មួយ នាង Susie​ពិតជា​ធ្វើ​បានល្អ​ខ្លាំងណាស់​។​

សូមបញ្ជាក់ថា ទូក Tian Fu ដែលមាន​ចំណុះ​៤៤.០០០​តោន ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​ដំណើរ​ម​កដល់​ទីក្រុង Punta Arenas នៅ​ថ្ងៃទី​១២ ខែធ្នូ​ខាងមុខនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu