Ad Code

តៃកុង​ឡាន​ងងុយដេក បង្ក​ឲ្យ​រថយន្ត​ធុន​យក្ស​បុក​បន្ត​កន្ទុយ​គ្នា​ ក្រឡាប់​ផ្ងារជើង​



​កំពង់ធំ ​៖ រថយន្ត​ធុន​យក្ស​បុក​បន្ត​កន្ទុយ​គ្នា បង្ក​ភាព​ភ័យខ្លាច​ដល់​អ្នករួមដំណើ​រលើ​ដង​ផ្លូវ សាធារណៈ ដោយសារ​តៃកុង​រថយន្ត​បើកបរ មានការ​ធ្វេសប្រហែស និង​ប្រមាថ ធ្វើ​ឲ្យ​រថយន្ត​ធុន​ធំ បុក​ក្រឡាប់​ផ្ងារ​ជើង កាលពី​វេលា​ម៉ោង​០១​និង​០៥​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ត្រង់​ចំណុច​នៅ​ភូមិ​កំពង់​វាំង ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​រថយន្ត​ក្រឡាប់​ផ្ងារជើង បណ្តាលឲ្យ​បុរស​ម្នាក់​របួសធ្ងន់ បង្ក​ឡើង ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​សណ្ដោង​រ៉ឺម៉ក ពណ៌​ខៀវ ស្លាក​លេខ​មើល​មិន​ស្គាល់​(​ខូច​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​) ឯ​ចំណែក​រ៉ឺម៉ក ស្លាក​លេខ​កំពង់ចាម​4A.0344 ដឹក​ទឹក​ផ្លែឈើ អូ​អិ​ឈិ បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ហើយ​ក្រឡាប់​លើ​ទ្រូងផ្លូវ។​

តាម​ការ​បញ្ជាក់​ពី ​លោក យ៉ង សំ អធិការ​ស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​មិន​ស្គាល់​អត្ត​សញ្ញាណ ដោយសារ​ក្រោយពេល​កើតហេតុ បាន​រត់គេចខ្លួន បើតាម​ការសន្និដ្ឋាន​រ​បស់​សមត្ថកិច្ច មូលហេតុ​គ្រោះថ្នាក់ ចរាចរណ៍ គឺ​បណ្តាលមកពី​អ្នកបើកបរ ងងុយដេក​១​ភាំង ទើប​បណ្ដាលឲ្យ​ក្រឡាប់​ផ្ងារជើង​តែម្ដង។

ចំណែក​រថយន្ត​ម្ខាង​ទៀត រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​(​ផ្លូវ​៥) ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​3B.7089 (​បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយ​ឈ្មោះ បឿ​ត ភេទ​ប្រុស នៅ​ខេត្ត​ព្រៃវែង​(​របួសធ្ងន់​)​ ក្រោយ​កើត​ហេតុ ​សមត្ថកិច្ច​ចុះ​វាស់វែង​ប្រមូល​វត្ថុតាង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​រង់ចាំ​ដោះស្រាយ​គ្នា​តាមច្បាប់​៕
​ 


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu