បន្ទាយមានជ័យ ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ២០១៨ នៅវេលាម៉ោង១០ នឹង៣០នាទីនេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត១ក្រុម បានចុះល្បាតនៅចំណុចផ្លូវរថភ្លើងមុខកាស៊ីណូឡាក់ គី ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់កំពុងលួចលក់គ្រឿងញៀនយ៉ាងសកម្មត្រូវបាននគរបាលឃាត់ខ្លួនឆែកក្នុងខ្លួនបានរកឃើញវត្ថុតាងមានម្សៅ ស ថ្លាក្រាម ចំនួន២ថង់ កិបតូច ដែកកេះ២ បំពងទុយោសម្រាប់ចូកថ្នាំញៀន ១ ហើយបញ្ជូនមកអធិការក្រុងប៉ោយប៉ែតដើម្បីសាកសួរបន្ត។
នគរបាលបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សង្ស័យមានឈ្មោះអេង ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នគរបាលបានបញ្ជាក់ទៀតថា ក្រោយពីកម្លាំងជំនាញ កំពុងសាកសួររួចរាល់ហើយបានកសាងសំណុំរឿងបញ្ជូនមកស្នងការហើយក៏បញ្ជូនទៅតុលាការដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments