Ad Code

អង្គការ​សហប្រជាជាតិ​មើល​ឃើញ​ការចរចា​សន្តិភាព​ឆ្នាំ​២០១៩



ប្រភព​ព័ត៌មាន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កិច្ចពិភាក្សា​មួយទៀត​ស្តីពី​ជម្លោះ​យេមែន​ទំនងជា​នឹង​កើតមានឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​ ខណៈ​ពេល​ដែល​ភាគី​ជម្លោះ​កំពុង​ជួប​ប្រជុំគ្នា​សម្រាប់​កិច្ចចរចា​ដែល​ឧបត្ថម្ភ​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ប្រទេស​ស៊ុយអែត។

គំនិត​ផ្តួចផ្តើម​នៅ​ប្រទេស​ស៊ុយអែត​បានកត់សម្គាល់​ជា​កិច្ចចរចា​លើកដំបូង​រវាង​ភាគី​ទាំងពីរ​ចាប់តាំងពី​ការបរាជ័យ​នៃ​កិច្ចចរចា​ឆ្នាំ​២០១៦​ដើម្បី​បញ្ចប់សង្គ្រាម​យេ​មែន​ដែល​បានសម្លាប់​មនុស្ស​ជាង​១០,០០០​នាក់​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​នៅពេល​អារ៉ាប៊ីសាអ៊ូឌីត​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​របស់រ​ដ្ឋា​ភិ​បាល​ប្រឆាំងនឹង​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​

ជម្លោះ​នេះ​បាន​បង្កអោយមាន​នូវ​អ្វីដែល​អង្គការសហប្រជាជាតិ​ហៅថា វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​នៅលើ​ពិភពលោក​ដោយ​ប្រជាជន​យេ​មែន​ជិត​១៤​លាន​នាក់​កំពុង​ប្រឈម​នឹង​ភាពអត់ឃ្លាន​ដ៏​ធំធេង​។​

យោងតាម​អង្គការសហប្រជាជាតិ​បានអោយដឹងថា ការចរចា​នេះ​មិន​មានបំណង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​យេ​មែន​នោះទេ​។​

ផ្ទុយទៅវិញ វា​ផ្តោតលើ​បញ្ហាសំខាន់ៗ​មួយចំនួន​ដូចជា​ច្រករបៀង​មនុស្សធម៌ ការដោះដូរ​អ្នកទោស ការបើក​ព្រលានយន្តហោះ​អន្តរជាតិ Sanaa ឡើងវិញ​និង​ជោគវាសនា​របស់​ទីក្រុង Hodeida ដែលជា​ទីក្រុង​សមុទ្រ​ក្រហម​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​។​

ថ្លែង​ក្នុង​លក្ខខណ្ឌ​អនាមិក ប្រភព​អង្គការសហប្រជាជាតិ​មួយ​នៅឯ​កិច្ចចរចា​ក្នុងភូមិ Rimbo បាន​និយាយថា ទាំង​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​ដែលជា​គូប្រជែង​បាន​បង្ហាញថា ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការរៀបចំ​កិច្ចចរចា​បន្ថែមទៀត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

ប្រភព​របស់​អង្គការសហប្រជាជាតិ​បាន​និយាយទៀតថា “​ប្រសិនបើ​យើង​មិន​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋ​សំខាន់ៗ​ទេនោះ វា​នឹង​មិនមាន​ដំណោះស្រាយ​ឡើយ​”​។​

យោងតាម​ប្រភព​របស់​អង្គការសហប្រជាជាតិ​បានអោយដឹងថា ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ដែលមាន​ស្ថានទូត​ក្នុងប្រទេស​យេ​មែន​រួមទាំង​អារ៉ាប៊ីសាអ៊ូឌីត អង់គ្លេស​និង​បារាំង​ផងដែរ​នោះ​ក៏មាន​វត្ត​មាននៅ​ភូមិ Rimbo ផងដែរ​បើទោះបីជា​ពួកគេ​មិនបាន​ចូលរួម​ក្នុង​កិច្ចចរចា​ណាមួយ​ក៏ដោយ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu