Ad Code

ច្រាំងទន្លេ​ក្រុង​កំពង់ចាម​ បាក់​ស្រុត​ថែម​ទៀ​គួរ​អោយ​បារម្ភ



កំពង់ចាម​ ៖​ ច្រាំងទន្លេ​មេគង្គ ស្ថិតនៅ​ត្រើយ​ខាងលិច​ម្តុំ​ខាងជើង​ស្ពាន​គី​ហ្សូ​ណា​ជាង​២០០​ម៉ែត្រ​ ក្នុង​ភូមិ​ទី​១១ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បាននិងកំពុង​បាក់ស្រុត បន្ត​ទៀត​គួរអោយ​ព្រួយ​បារម្ភ។

ច្រាំងទន្លេ​ចំណុច​ខាងលើនេះ បាន​បាក់ស្រុត​ម្តង​បន្តិចៗ ជា​ដំបូង វា​មាន​លក្ខ​ណៈ​ប្រេះ​តិចតួច យូរ​ទៅ​ក៏​បែក​ជាធំ​ រួច​ក៏​ស្រុត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​កាន់តែ​ធំ ​និង​ជ្រៅ​ទៅ រហូត​ធ្វើអោយ​រូប​សំណាង​ថ្ម​នានា ពិសេស​គឺ​រូប​សំណាង​ដំរី បាន​បាក់ស្រុត​ផ្អៀង បម្រុង​នឹង​ធ្លាក់ចូល​ទឹកទន្លេ ហើយ​តាម​បណ្តោយ​ផ្លូវ​ចំណុច​បាក់​ច្រាំង មាន​កន្លែង​ខ្លះ​ស្រុតចុះ​ជម្រៅ​ប្រមាណ​ជិត ៣​ម៉ែត្រ​ ធ្វើ​ឲ្យ​អ្នកដំណើរ​កម្សាន្ត ឬ​អ្នកដើរ​ហាត់ប្រាណ មិន​ហ៊ា​ដើរ​ជិត​ច្រាំង​បាក់​នេះ​ទេ​គឺ​ត្រូវ​ដើរ​ឆ្ងាយ​ពី​ទីនោះ​។​

ថ្មីៗ​នេះ​គេ​ឃើញ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បានដឹង​នាំ​មន្ត្រី​ជំនាញ ជាច្រើនរូប ចុះ​ពិនិត្យ​សិក្សា​វាយ​តម្លៃ ​និង​រក​វិធី​ជួសជុល​កសាង​ឡើងវិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu