ភ្នំពេញ ៖ បុរសជនជាតិចិនសង្ស័យថា បែកថ្នាំញៀនបានយក កាំបិតកាប់លើ ស្ត្រីអ្នកអូស អំពៅលក់ម្នាក់និងមន្ត្រី នគរបាលចំដៃខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ចំណែក ឯជនដៃដល់ ក៏ត្រូវបាន ប្រជាពលរដ្ឋ ចាប់ខ្លួនប្រគល់ឲ្យ ប៉ូលិសផងដែរ។
អំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង២និង៤៤នាទីរសៀល ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទោះបីជាយ៉ាងណា គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនជាតិចិនរូបនេះទេ។
សាក្សីបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសជនជាតិចិនម្នាក់ដោះអាវ សង្ស័យ បែកថ្នាំបាន កាន់កាំបិតនិងដៃរួមទាំង មានប្រឡាក់ឈាមផង បានដើរអុកឡុក លំនៅឋាន ប្រជាពលរដ្ឋ នៅតាមដងផ្លូវ ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មិនតែប៉ុណ្ណោះបុរសរូបនោះថែមទាំង បាន យកកាំបិតទៅកាប់ស្ត្រី អ្នកអួស អំពៅ លក់ម្នាក់បណ្តាលឲ្យបែកក្បាល ខណៈនោះមានការរាយការណ៍ពីសំណាក់ពលរដ្ឋ សមត្ថកិច្ច ចុះ ទៅអន្តរាគមន៍ ក៏ត្រូវ ជននោះកាប់ បណ្តាលឲ្យរងរបួសដៃ ហូរឈាមផងដែរ។
ក្រោយកើតហេតុជនសង្ស័យដែលជាជនជាតិចិននោះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះចាប់បានប្រុង ព្រួតវាយ តែត្រូវសមត្ថកិច្ច អន្តរាគមន៍ ឃាត់មិនឲ្យ មានអំពើហិង្សារួចក៏ បញ្ជូនមន្ទីរពេទ្យរុស្ស៊ី ដើម្បីព្យាបាល៕
Source: Kampuchea Thmey Daily
0 Comments