ភ្នំពេញ ៖ បាយក្រៀមដែលឈ្មួញបំពងរួចវិចខ្ចប់ជាថង់បញ្ជូនចេញពីច្បារអំពៅទៅដាក់លក់តាមបណ្តាជនបទដោយពុំមានការត្រួតពិនិត្យពីគុណភាពឡើយ។
ប្រជាពលរដ្ឋបាននិយាយថា បាយក្រៀមនេះត្រូវបានគេដាក់បំពងដោយខ្វះអនាម័យនៅតាមផ្ទះក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួចវិចខ្ចប់ក្នុងថង់ដឹកបញ្ជូនទៅលក់នៅតាមបណ្តាជនបទ។
ប្រជាពលរដ្ឋបាននិយាយថា បាយក្រៀមនេះគឺឈ្មួញដាក់បំពងជាមួយនឹងខ្លាញ់ត្រីចំរុះហើយអ្នកទិញយកទៅបរិភោគគឺសុទ្ធតែអ្នកខ្វះខាតលុយកាក់ចង់ទិញទំនិញដែលមានតម្លៃថោក តែពួកគាត់ពុំបានដឹងពីសុខភាពឡើយ។ បើចំពោះបាយក្រៀមបំពងលក់តាមហាងទំនើបៗ គឺគេដាំបាយឲ្យទៅជាក្តាំងរួចយកទៅបំពងដោយមានគ្រឿងផ្សំហើយមានរសជាតិនិងមានអនាម័យល្អពុំមែនដូចបាយក្រៀមបំពងតាមផ្ទះដែលយកខ្លាញ់ត្រីទៅបំពងមានក្លិនឆ្អាបហើយបើទុកយូរទៅជា (ខា)ប៉ុន្តែអ្នករស់នៅជនបទពួកគាត់ពុំបានដឹងពីគុណភាព ហើយអាចប៉ះពាល់ដល់សុខភាពនោះទេ។
ដូច្នេះសំណូមពររបស់ប្រជាពលរដ្ឋ គឺសុំឲ្យមន្ត្រីជំនាញគួរចុះពិនិត្យមើលគុណភាពបាយក្រៀមនេះផង៕
Source: Kampuchea Thmey Daily
0 Comments