ភ្នំពេញ ៖ មហាជនជាច្រើនបានសំដែងនូវការពេញចិត្តចំពោះសកម្មភាពរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួយធ្វើការសង្គ្រោះបឋមទៅលើជនរងគ្រោះរាល់ករណីគ្រោះថ្នាក់ផ្សេងៗ។
តាមប្រភពពីលោកងឹន ចន្ថា ជាអ្នករស់នៅក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅបាននិយាយថា លោកពេញចិត្តនឹងសកម្មភាពរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួយធ្វើការជួយសង្គ្រោះដល់យុវជនម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍តាមបណ្តោយផ្លូវចូលទៅសង្កាត់និរោធ។
ការជួយសង្គ្រោះបឋមទៅលើជនរងគ្រោះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលបានឃើញសកម្មភាពនេះនាំគ្នាកោតសរសើរ ព្រោះពេលគ្រោះថ្នាក់គេពុំបានឃើញអ្នកម្នាក់ចូលទៅជួយធ្វើចលនាបេះដូងដល់ជនរងគ្រោះបន្តិចណាទេ ហើយបានត្រឹមតែឈរមើលប៉ុណ្ណោះ។ ប៉ុន្តែបន្តិចក្រោយមកក៏ ស្រាប់តែឃើញកម្លាំងកងរាជអាវុធមកដល់បានស្ទុះទៅជួយជនរងគ្រោះភ្លាមៗមុនពេលដែលរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅទៅដល់។
ហើយនេះក៏ពុំមែនជាលើកទី១នោះទេ ដែលប្រជាពលរដ្ឋបានឃើញពីសកម្មភាពរបស់កម្លាំងកងរាជអាវុធរាជធានីភ្នំពេញចុះទៅជួយធ្វើការសង្គ្រោះដល់ជនរងគ្រោះនោះគឺសកម្មភាពជួយដល់ជនរងគ្រោះមានសព្វទីកន្លែង។
មហាជនបានសំដែងនូវការកោតសរសើរដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលលោកមេបញ្ជាបានធ្វើការណែនាំដល់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រូវជួយសង្គ្រោះបឋមដល់ជនរងគ្រោះដែលជួបគ្រោះថ្នាក់នៅចំពោះមុខមិនឲ្យមើលរំលងឡើយ។ហើយបើសិនជាមានមធ្យោបាយដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យគឺរឹតតែប្រសើរថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments